សង្គម

ដោយសារតែមូលហេតុនេះហើយទើបធ្វើអោយមង្គលការគ្មានសូម្បីតែកូនកម្លោះ កូនក្រមុំ ម៉ែឪត្រូវដើរតួជំនួសវិញ

គួររំលឹកថា នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២១នេះ បានឲ្យដឹងថា កម្ពុជាបន្តរកឃើញអ្នកឆ្លងកូវីដ១៩ក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍២០កុម្ភៈ» ចំនួន ៣៤ នាក់ទៀត ក្នុងនោះមាន ករណីឆ្លងសហគមន៍ ៣១នាក់ និងអ្នកដំណើរពីបរទេស ០៣នាក់ ខណៈ

មានអ្នកជំងឺជាសះស្បើយ១៩នាក់។ ដោយលែកក្រលេកមកមើលមង្គលការមួយក្នុងសម័យផ្ទុះកូវីដ១៩នេះវិញ គឺបានរៀបចំធ្វើឡើងយ៉ាងស្ងៀមស្ងាត់ ជាពិសេសគឺមិនមានសូម្បីតែកូនកំលោះ និងកូនក្រមុំ នេះបើយោងតាមការលើកឡើងរបស់គណនីហ្វេសបុកឈ្មោះ​

“ជេៗសុផាន់ណា អ្នកចូលចិត្តផុស” បានរៀបរាប់ថា: ខេត្តក្រចេះ រោងការគ្មានកូនកំលោះនឹងកូនក្រមុំទេ កូនកំលោះ ក្រមុំជាប់ឃុំនៅកំពុងសោមចេញមកមិនរួច ថ្ងៃនេះពិធីចាប់ផ្តើមហើយ មានតែម៉ែឪតែងខ្លួនទទួលជំនួស ខំពន្យាម្តងហើយ នៅមិនផុតកូវិតទៀត វេទនាណាស់សម័យកូវិដ 07-03-21 Cr:Ah Jing៕ ប្រភពអត្ថបទ khmernews