កម្សាន្ត

នេះហើយ គំរូឈុតតំណាងជាតិ បំពាក់លើកញ្ញា រ៉េត សារីតា ចេញជាផ្លូវការហើយ

មហាជនច្រើនណាស់ដែលតែងទន្ទឹងរង់ចាំមើលនូវឈុតតំណាងជាតិរបស់ Miss Universe Cambodia 2020 ដែលគ្រងដោយបវរកញ្ញា រ៉េត សារីតា ត្រៀមនឹងចូលរួមប្រកួតនាខែឧសភា ឆ្នាំ ២០២១ នាពេលដ៏ខ្លីខាងមុខនេះ ។

ដោយឡែកក្នុងថ្ងៃទី ០៥ ខែមីនា ឆ្នាំ ២០២១ នេះ ទំព័រហ្វេសប៊ុកផ្លូវការរបស់កម្មវីធីប្រកួត Miss Universe Cambodia ក៏បានចេញមកបង្ហោះឈុតដ៏ស្រស់ស្អាត ដែលគ្រោងនឹងបំពាក់ជូនបរវកញ្ញា រ៉េត សារីតា ដោយឈុតនោះមានឈ្មោះថា «អាយ៉ងខ្មែរ» ។

សម្រាបឈុតមួយនេះដែរ មានការរចនាម៉ូដដ៏ស្អាតប្លែកដោយស្នាដៃរបស់កូនខ្មែរ ដោយបានបង្កប់នូវអត្ថន័យស៊ីជម្រៅទាក់ទងនឹងវប្បធម៌អរិយធម៌ ប្រពៃណីខ្មែរ ដ៏ល្អផូរផង់ ដែលបានបន្សល់ពីបុព្វបុរសខ្មែរយើងទំនាន់ដើមមក ៕