សង្គម

ចូលរួមរំលែកទុក្ខ! ភរិយាបិតាស្ថាបត្យកម្ម វណ្ណ ម៉ូលីវណ្ណ បានទទួលមរណភាពហើយ កាលពីយប់មិញ

ភរិយា បិតាស្ថាបត្យកម្មខ្មែរ វណ្ណ ម៉ូលីវណ្ណ គឺលោកស្រី Trudy ( Vann Amberg Gertrude) សញ្ជាតិ​ខ្មែរ-ស្វីស បានទទួលមរណភាពភាពហើយ ​ក្នុង​អាយុ ៨៨ ឆ្នាំ ដោយរោគាពាធ កាលពី​វេលាម៉ោង​ ៧ និង ៤០ នាទី យប់​ថ្ងៃទី​ ៥​ ខែមីនា​ នេះ នៅ​គេហដ្ឋានរបស់​លោកស្រី​ នៅក្នុង​សង្កាត់​ស្ល​ក្រាម​ ក្រុងសៀមរា​ប ខេត្ត​សៀមរាប ។

គួររំឭកផងដែរថា លោកស្រី គឺជាភរិយារបស់លោកតា វណ្ណ មូលីវណ្ណ ជាស្ថាបត្យករជើងចាស់ដ៏ល្បីល្បាញរបស់កម្ពុជា ដែលលោកបានរួមចំណែកជាច្រើនក្នុង វិស័យស្ថាបត្យកម្មដែលគេហៅថា ស្ថាបត្យកម្មខ្មែរទំនើប ចាប់តាំងសម័យសង្គមរាស្ត្រនិយម ដែលក្នុងនោះសមិទ្ធផលសំខាន់ៗ ដែលលោកបានក៏សាងរួមមាន វិមានឯករាជ្យ ពហុកីឡដ្ឋានជាតិអូឡាំពិក សាលសន្នីសីទចតុមុខ និង សំណង់ផ្សេងៗទៀត ៕

ប្រភព ៖ Amazing Cambodia