អាពាហ៍ពិពាហ៍គឺជាភស្តុតាងបញ្ជាក់ពីសេចក្តីស្រឡាញ់ និងជាចំណងមួយដែលមានសារៈសំខាន់ក្នុងជីវិតគូស្វាមីភរិយា ហើយការរៀបពិធីមង្គលការដើម្បីស្តែងចេញជាភស្តុតាងនៃសេចក្តី ស្រឡាញ់នោះ ត្រូវបានបែងចែកទៅតាមសន្តាន នៃការប្រតិបត្តិសាសនាផ្សេងៗគ្នាផង ដែរ។
ស្រាប់តែ កាលពីពេលថ្មីៗនេះ យោងតាមគណនីហ្វេសប៊ុករបស់ឈ្មោះកុំបន្ទោសវាសនា កុំតវ៉ានឹងអាចារ្យវត្ដ ក៏បានបង្ហោះសាររៀបរាប់ថា៖ «#រឿងសាសនាណា ក៏ដូចសាសនាណាដែរ គឺព្រះនិមួយៗចង់អោយមនុស្សសត្វធ្វើល្អ មិនចង់អោយធ្វើអាក្រក់នោះទេ?
សាសនាមិនចេះប្រកាន់គ្នាទេ តែអ្នកដែលប្រកាន់នឹងរើសអើងគឺជាមនុស្ស ដែលអាត្មានិយម»។
