សង្គម

ថៅកែស្រីចិត្តខ្មៅដែលវា យធ្វើបាបក្មេងស្រីម្នាក់ ត្រូវសមត្ថកិច្ចឃា ត់ខ្លួន

ដូចដែលប្រិយមិត្តបានជ្រាបហើយថា បើយោងតាមការលើកឡើងរបស់គណនីហ្វេសបុកមួយឈ្មោះ Phearak Mini បានរៀបរាប់ថា: ខ្ញុំបាទ ធី សុភារះ តាំងនាមអោយអនាព្យាបាលជនរងគ្រោះ សុំនិយាយបកស្រាយរឿងថៅកែចិត្តខ្មៅធ្វើបា បប្អូនស្រីខ្ញុំបន្តិច។

ដោយសារតែជីវះភាពក្រលំបាក់ និង ឪពុកទើបនិងស្លាប់ចោលផងទើបស្រី និចទើបតែអាយុ16ឆ្នាំ បង្ខំចិត្តបោះបង់កាសិក្សារនៅថ្នាក់ទី9 ដើម្បីរកលុយជួយចិញ្ចឹមម្ដាយនិងប្អូនៗតូច។ ម្ដាយស្រីនិចក៏ បានពឹងពួកខ្ញុំដែលត្រូវជាសាច់ញាតិ ជួយរកថៅកែរឺផ្ទះណាដែលគេរើសឈ្នួលបំរើ ដើម្បីបានប្រាក់ខែខ្លះចិញ្ចឹមប្អូនតូចៗ។ ដោយសារតែពួកខ្ញុំស្គាល់មិត្តភក្តិម្នាក់ដែល

បើកហ៊ាងអ៊ុតសក់ ហើយគាត់កំពុងតែស្វែងរកកូនឈ្នួលស្រាប់ផងនោះ ពួកខ្ញុំក៏បាន សុំគេដើម្បីអោយស្រីនិចនៅជាមួយដើម្បីបំរើនិងបានប្រាក់ខែ ណាមួយគិតថាមិត្តភក្តិខ្លួនឯងផង ស្រួលអោយជួយមើលការខុសត្រូវលើស្រីនិច ហើយគ្នាឯងអញ្ចឹងគេមិនវៃធ្វើបាបអីទេព្រោះសុទ្ធតែគ្នាឯង ហើយសំរាប់ប្រាក់ខែ គឺបាន100ដុល្លា។

តែគ្រប់យ៉ាងខុសពីការគិត ស្រីនិចត្រូវបានថៅកែដែលត្រូវជាមិត្តភក្តិរបស់ពួកខ្ញុំវា យធ្វើបា បជារើយៗ ពី1ថ្ងៃទៅមួយថ្ងៃ ស្នាមជាំនៅលើខ្លួនមានជារាងរាល់ថ្ងៃ បាត់ស្នាមជាំមួយចូលស្នាមមួយទៀត។គេវៃ គេមួល គេខ្វាច គេខោក យកទូរសព្ទ័វា យក្បាល គេយកអាលុយមីញ៉ូមលាបពណ៍សក់មកវៃក្បាលពកក៏មាន យកទូរសព្ទ័វា យក្បាលក៏មានសំខាន់គំរាមមិនអោយ

ប្រាប់អ្នកជិតខាងនិង សាច់ញាតិបងប្អូន។ លុយប្រាក់ខែបើកអោយមិនទៀង រដាក់រដុប ម្ដង50ដុល្លា ម្ដង 20ដុល្លា ម្ដង10ដុល្លា តាមការនឹកឃើញ។ ដោយសារតែខ្លាចថៅកែធ្វើបា បយទៀត ហើយណាមួយគ្មានទូរស្ទ័ប្រើផង ទើបស្រីនិចគ្មានអ្វីនិងទាក់ទងមកពួកខ្ញុំនិងសាច់ញាតិបងប្អូន បានត្រឹមតែរងនូវការធ្វើបាបនិងឈឺចិត្តគ្មានអ្នកដឹង។

រហូតដល់ម្សិលមិញថ្ងៃទី3.03.2021 ម៉ោង 8ល្ងាចពួកខ្ញុំមានអារម្មណ៍ថានឹកស្រីនិច ទើបនាំគ្នាទៅលេងនិងបានយកផ្លែស្វាយផ្ញើរនាង ពេលទៅដល់ទើបបែកសាច់រឿង ព្រោះតែលើផ្ទៃមុខស្រីនិចមានស្នាមជាំ និងខ្វាច ជាច្រើនកន្លែង និងបែ កមាត់ខាងក្នុងថែមទៀតផង ពួកខ្ញុំក៏សួរនាំទើបស្រីនិចរាបរាប់ទាំងទឹកភ្នែក រាល់ការវា យដុំនិងភាពឈឺចា ប់ ពួកខ្ញុំបានពិភាក្សាគ្នាហើយសំរេចចិត្ត ទៅយកស្រីនិច មកវិញនៅថ្ងៃនេះ 04.03.2021 ហើយឈប់អោយនៅជាមួយគេទៀត។

ក្រោយទទួលដំណឹងនេះភ្លាម សមត្ថកិច្ចបានចុះឃា ត់ខ្លួនថៅកែចិត្តខ្មៅខាងលើភ្លាមៗ នេះបើយោងតាមហ្វេសបុកផេចរបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរៀបរាប់ថា: ស្ត្រីម្នាក់ឈ្មោះ មុំ ម៉ារីណា អាយុ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល លេខ១១៨ ផ្លូវB បុរីពិភពថ្មីឈូក

មាស ភូមិក្រាំងអង្រ្កង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ ដែលបានប្រើអំ ពើហិ ង្សាលើក្មេងស្រីរស់នៅជាមួយ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួននៅវេលាម៉ោង ១២:៣០នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២១ ដេីម្បីយកមកធ្វើការសួរចម្លើយបន្ថែម និងអនុវត្តបន្តតាមនីតិវិធីច្បាប់៕ ប្រភពអត្ថបទ khmernews