កម្សាន្ត

បទថ្មីដំបូង មាស សុខសោភា ក្នុងផលិតកម្ម “រាម” ចេញជាផ្លូវការហើយ (មានវីដេអូ)

ប្រិយមិត្តជាច្រើនប្រាកដជាស្គាល់កំពូលតារាចម្រៀងស្រី សំលេងផ្អែម ដែលអាចអន្ទងចិត្តមិត្តអ្នកស្តាប់ឲ្យលង់ជាមួយនឹងសំលេង ដ៏ពិរោះរណ្តំបាន នោះ លោកអ្នកប្រាកដជាបាននឹកឃើញ

តារាចម្រៀងស្រី មាស សុខសោភា ដែលជាតារាចម្រៀងម្នាក់ ស្រស់ស្អាត សំលេងពិរោះ អាចឆក់យកចិត្តមិត្តអ្នកស្តាប់ឲ្យលង់​ ជាមួយនឹងសំលេងរបស់​នាង អស់ជាច្រើនឆ្នាំមកហើយ។

ក្រោយពេលចាកចេញពីផលិតចាស់ ពេលនេះ មាស សុខសោភា ក៏បានចូលក្នុងផលិតកម្មថ្មីមួយ នោះគឺផលិតកម្មរាម ។ បើយោងតាមគណនីហ្វេសប៊ុករបស់លោក អុឹម ជីវ៉ា បានឲ្យដឹងថា “អីយ៉ា កញ្ញា មាស សុខសោភាចូលផលិកម្មថ្មី

បានលុយរាប់មុឺនដុល្លារក្នុងមួយខែ ! ស្អែកនេះ តារាចំរៀងល្បី កញ្ញា មាស សុខសោភា ចូលទ្រនំថ្មីមួយទៀតហើយ គឺផលិតកម្មរាម តើការចូលផលិតកម្មថ្មីរបស់តារារូបនេះនិងធ្វើអោយ កញ្ញា មានប្រជាប្រិយភាពខ្លាំងជាងមុនឬយ៉ាងណា??

កញ្ញា មាស សុខសោភា បានបង្ហើបប្រាប់ថា កញ្ញា ចូលផលិកម្មថ្មីនេះ គឺ ជាតារាចំរៀងជាប់កិ្ចសន្យា ដោយកញ្ញា មើលឃើញផលិកម្មមួយនេះជាផលិតកម្មដែលមានស្តង់ដាខ្ពស់ ប្រកបដោយគុណភាព ដោយខាងផលិតកម្មមានគម្រោងធំៗជាច្រើនដូចជា ផលិតខ្សែភាពយន្តខ្នាតធំ ផលិតបទចំរៀង Original និងកការផលិតកម្មវិធីផ្សេងៗ ! ។

អ្វីដែលអ្នកទាំងអស់គ្នារង់ចាំបានមកដល់ហើយ ជាមួយបទថ្មីជាលើកដំបូងនៅក្នុងផលិកកម្ម រាម របស់ មាស សុខ សោភា ដែលផលិតសម្រិតសម្រាំងដោយក្រុមការងារ ផលិតកម្មរាម (Ream) ភាគ១ ។

គួរបញ្ជាក់ផងដែរថា ​ផលិតកម្មរាម បង្កើត​ឡើង​គ្មាន​គោលដៅ​ប្រជែង​ផលិតកម្ម​ណាមួយ ​ឬ​ទីផ្សារ​ក្នុង​ស្រុក​ឡើយ​ ពោល​គឺ​បង្កើត​ឡើយ​ដោត​ក្តី​ស្រ​លាញ់​ចេញពី​បេះដូង ហើយក៏​ដើម្បី​នាំ​យក​នូវ​តម្លៃ​វប្បធម៌ ចម្រៀង​ខ្មែរ​បង្ហាញ​ឆាក​អន្តរជាតិ​។ រាម បង្កើត​ឡើង​ដោយ​គ្មាន​គោលដៅ​រក​ប្រាក់​ចំណេញ​ប៉ុន្តែ រាម ធ្វើឡើង​ដើម្បី​ចូលរួម​ថែរក្សា​លើ​ស្ទួយ​ដល់​វិស័យ​សិល្បៈ​ខ្មែរ​គ្រប់​ទម្រង់​ពិសេស​សិល្បៈ​បុរាណ​តែម្តង៕ ប្រភពអត្ថបទ fastnewsdaily