សង្គម

ចូលរួមរំលែកទុក្ខផង!! បងប្រុសរបស់ លោក អ៊ុន សុធា ត្រូវបានមរណ:ភាព ដោយសារ…

តារាសម្តែងប្រុសដ៏ល្បីល្បាញលោក អ៊ុន សុធា ដែលបងប្អូនបានស្គាល់លោកតាមរយ:ការសម្តែងនៅក្នុងខ្សែភាពយន្តជាច្រើននោះ ហើយតែងនិយមសម្តែងជាតួអង្គឯកនោះ កាលពីប៉ុន្មានម៉ោងមុននេះ ប្រិយមិត្ត និងហ្វេនៗរបស់លោក បានទទួលនូវដំណឹងមរណ:ភាពដ៏សែនតក់ស្លុត ក្រោយពីបានដឹងថា បងប្រុសរបស់លោក បានចែកឋានទៅកាន់សុគតិភពបាត់ហើយ។

ជុំវិញមូលហេតុនៃការស្លាប់របស់បងប្រុសលោក គឺបណ្តាលមកពីជំងឺមហារីកដ៏ធ្ងន់ធ្ងរ ដែលបងប្អូន និងប្រជាជនរាល់រូបបានស្គាល់ថា ជំងឺមហារីកនេះ ជាជំងឺមច្ចុរាជ ដែលអ្នកកើតហើយកម្រមានអ្នកជាណាស់ និងមិនទាន់មានបច្ចេកវិទ្យាណាមួយ អាចធានាបានជីវិតរបស់អ្នកជំងឺក្រោយពីកើតជំងឺនេះរួច និងអាចមានសុខភាពល្អដូចប្រក្រតីឡើយ។

ដោយឡែក ចំពោះដំណឹងមរណទុក្ខនេះ ត្រូវបានឲ្យដឹងតាមគណនីហ្វេសប៊ុក របស់លោក អ៊ុន សុធា បានបង្ហោះសារដ៏ឈឺចាប់នេះ ដោយលោកបានសរសរយ៉ាងដូច្នេះថា៖

បងខ្ញុំ​គាត់ផុតទុក្ខហេីយ​សូមបងបានទៅកាន់​ឋានស្ងប់សុខ​កាលពីកន្លងទៅ លោកក៏បានជួបទុក្ខម្តងរួចមកហើយ ក្រោយពីម្តាយលោក បានចែកឋានកាលពីពេលថ្មីៗ ហើយនៅពេលឥលូវនេះ លោកត្រូវបាត់បង់បងប្រុសរបស់លោកបន្តទៀត ដែលនេះជាដំណឹងដ៏សែនឈឺចាប់ និងពិបាកទទួលយកសម្រាប់លោក អ៊ុន សុធា ផ្ទាល់តែម្តង។