(រាជធានីភ្នំពេញ) ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា នាវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី ៤ មីនា ឆ្នាំ ២០២១ ផ្ទះ និងហាងនៅជុំវិញផ្សារទំនើបរតនាផ្លាហ្សាត្រូវបានបិទទ្វារ ហើយមន្ត្រីនៃមន្ទីរសុ ខាភិបាលបានចុះមកយកសំណាកអ្នកដែលពាក់ ព័ន្ធជាជនជាតិចិន នៅតាមផ្ទះ និងហាងជុំវិញផ្សារទំនើបនោះទៅពិនិត្យ
បន្ទាប់ពីរកឃើញករណីវិជ្ជ មានលើជនជាតិចិន២នាក់ ដែលមកព្យាបាលនៅបន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ក្នុងឧស ថស្ថានរងក ជីនប៉ោឆេង ផ្ទះលេខ២៧ និង២៩ ផ្លូTV បុរីកាណាឌីយ៉ា ក្នុងភូមិចុងថ្លង់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាយប់ថ្ងៃទី៣ មីនា ឆ្នាំ២០២១។
ទោះបីជាយ៉ាងណា ផ្សារទំនើបរតនាផ្លាហ្សា គឺពុំត្រូវបានបិទនៅឡើយទេ ហើយនៅជុំវិញផ្សារទំនើបនេះគឺសុទ្ធតែជាផ្ទះ និងហាងជនជាតិចិនដែលបើកលក់ដូររកស៊ី ត្រូវបានបិទទ្វារ ចំណែកជនជាតិចិនត្រូវបានមន្ត្រីមន្ទីរសុខាភិបាល និងអាជ្ញាធរបានណែនាំឱ្យធ្វើច ត្តាឡីស័ក ព្រមទាំងយកសំណាកទៅធ្វើការពិនិត្យផងដែរ ។
សូមបញ្ជាក់ថា នៅវេលាម៉ោងប្រមាណ៨ជិត៩យប់ថ្ងៃទី៣ មីនា ឆ្នាំ២០២១ បានរកឃើញករ ណីវិជ្ជមានកូ វីដ១៩ បន្ទាប់ពីមានអ្នកជំងឺជាជនជាតិចិន២នាក់បានមកព្យាបាលនៅចំណុចបន្ទប់ពិគ្រោះ និងព្យាបាលជំងឺខាងលើនោះ
ហើយក៏ធ្វើតេស្តរកឃើញក រណីវិជ្ជមាន និងត្រូវបានខាងមន្ទីរពេទ្យយកទៅព្យា បាល ហើយក្រោយមកតំបន់ជុំវិញនោះក៏ត្រូវបានហាមឃាត់ លុះព្រឹកឡើងទើបសម ត្ថកិច្ច និងអាជ្ញា ធរមូលដ្ឋាន ព្រមទាំងមន្ត្រីសុ ខាភិបាលបានសហការគ្នាចុះប្រមូលជនជាតិចិនប្រមាណ១០០នាក់ដែលនៅជុំវិញនោះ ដើម្បីយកសំណាកទៅពិនិត្យ៕ប្រភពពី (កោះសន្តិភាព)
