សង្គម

ស្លុតចិត្តណាស់! ឪពុកម្ដាយជ នល្មើ សម្នាក់ ទ្រហោយំរៀបរាប់ ស្មានមិនដល់កូនប្រុសធ្វើបែបនេះ

គិតមកដល់រសៀលថ្ងៃទី ២ ខែមីនា ឆ្នាំ ២០២១ នេះ សមត្ថកិច្ចបានរកឃើញអត្តសញ្ញាណឧ ក្រិ ដ្ឋជ នចំនួន ៣ នាក់ហើយ ទី ១ ឈ្មោះ រី ពិសី អាយុ ៣០ ឆ្នាំ, ទី ២ ឈ្មោះ នៅ សុផានិត អាយុ ២១ ឆ្នាំ និង ទី៣ ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ដែលក្នុងនោះសាច់ញាតិរបស់ឧក្រិដ្ឋជន រី ពិសី និង នៅ សុផានិត ត្រូវបានសាច់ញាតិមកទទួលស្គាល់ និង ប្រារព្ធពិធីបូជាតាមប្រពៃណីហើយ ដោយឡែកសម្រាប់សាកស ពឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ និង ម្នាក់ទៀតដែលមិនទាន់ស្គាល់អត្តសញ្ញាណ នៅមិនទាន់មានសាច់ញាតិមកទទួលស្គាល់នៅឡើយទេ ។

ចំពោះសាកស ពឈ្មោះ នៅ សុផានិត ដែលត្រូវបានឪពុកម្ដាយមកទទួលស្គាល់នោះ បានយំរៀបរាប់ទាំងទឹកភ្នែកសស្រាក់តាមរយៈវីដេអូឡាយមួយថា គាត់តែងតែប្រដៅកូនឱ្យធ្វើអំពើល្អ កុំធ្វើអំពើអា ក្រ ក់ កុំចង់បានរបស់គេ ហើយគាត់ពិតជាមិននឹកស្មានថាកូនប្រុសរបស់គាត់ប្រព្រឹត្តអំពើប្ល ន់បែបនេះទេ ព្រោះថាកន្លងមកកូនប្រុសរបស់គាត់មានមុខរបរជាជាងជួលជុលរថយន្តនៅក្រុងតាខ្មៅ ហើយមួយថ្ងៃៗគិតតែពីធ្វើការងារប៉ុណ្ណោះ មិនមានសកម្មភាពអ្វីគួរឱ្យកត់សម្គាល់ប្លែកខុសពីធម្មតានោះទេ តែពេលឮព័ត៌មានថាកូនស្លា ប់ ធ្វើឱ្យពួកគាត់រ ន្ធ ត់ចិត្តយ៉ាងខ្លាំង ។

តាមសម្ដីរបស់ម្ដាយឧក្រិដ្ឋជនឈ្មោះ នៅ សុផានិត ខាងលើបានបន្ថែមទៀតថា គាត់នៅតែមិនជឿថាកូនគាត់ប្រព្រឹត្តល្មើសច្បាប់ដែលជារឿងធ្វើឱ្យសង្គមស្អប់ខ្ពើមដូច្នេះទេ តែគាត់បានអះអាងថា ប្រហែលជាកូនគាត់ជឿតាមបក្សពួកអូសទាញ ព្រោះថាសម្រាប់គាត់ ល្អខ្លាំងណាស់មិនដែលធ្វើអំពើ អាក្រ ក់ទេ ធ្វើតែអំពើល្អប៉ុណ្ណោះ ៕ ប្រភពអត្ថបទ Freshkh