ភ្នំពេញ៖ ក្រោយពីស្ត្រីមានផ្ទៃពោះម្នាក់ដែលធ្វើការងារក្នុងរោងចក្រកាត់ដេរ H7 ស្ថិតក្នុងភូមិត្រពាំងជ្រៃ
សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ បានស្លាប់មានវិជ្ជមានកូវីដ-១៩ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA)បានចុះយកសំណាកកម្មករចំនួន ១៨៥៧ នាក់ ជាលទ្ធផលរកឃេីញអ្នកវិជ្ជមានកូវីដ១៩ថ្មីចំនួន១៣២នាក់បន្ថែមទៀត។
តាមប្រភពព័ត៌មានបានឲ្យដឹងថា កាលពីល្ងាចថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យជំនាញបានរកឃើញវិជ្ជមានកូវីដ១៩ ចំនួន៧នាក់ នៅរោងចក្រ H7 ក្នុងនោះមានស្ត្រីម្នាក់ឈ្មោះ សាន សំអូន អាយុ៣៣ឆ្នាំ បានស្លាប់ទាំងកូនក្នុងផ្ទៃ។
លុះមកដល់ថ្ងៃទី២៣ ឧសភា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ(TYDA) សហការបានចុះយកសំណាកកម្មករចំនួន ១៨៥៧ នាក់ក្នុងនោះរកឃេីញអ្នកវិជ្ជមានចំនួន១៣២នាក់បន្ថែមទៀត បេីគិតត្រឹមវេលាម៉ោង៤និង២០នាទីល្ងាចនេះ៕ប្រភពអត្ថបទ៖ កម្ពុជាថ្មី