កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ បើយោងតាមរយៈហ្វេសប៊ុកផេកផ្លូវការមួយឈ្មោះ “Phnom Penh Gendarmerie” បានប្រាប់ឲ្យដឹងថា ៖ “មកមើលផែនការជំ រិ ត និងប្ល ន់ស ម្លា ប់ ដែលក្រុម ឧ ក្រិ ដ្ឋជ នដាក់ចេញ!
នៅវេលាម៉ោង១១ និង០០នាទី ថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០២១ ក រ ណី ឧ ក្រិ ដ្ឋជ ន០៤នាក់ ចូលជំរិត និងប្ល ន់ស ម្លា ប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លា ប់នៅនឹងកន្លែង គឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។
អ្នកផ្តើមគំនិតឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំ រិ ត និងប្ល ន់ស ម្លា ប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី ២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី ២៦នេះ ជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃទី ២៧ វិញ តែដោយថ្ងៃទី២៧នេះជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវាលើកមកថ្ងៃច័ន្ទទី១ ខែមីនា នេះតែម្តង។
តាមផែនការដែលវាដាក់ចេញដំបូង គឺប្រមូលគ្នីគ្នា ចូលទៅក្នុងផ្ទះ ភ្ជង់ម្ចាស់ផ្ទះឲ្យសរសេរសែក នូវសាច់ប្រាក់១លានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន ទៅធនាគារ ដោយឲ្យគ្នាវាចុះដកលុយ និងគំរាមឲ្យម្ចាស់ផ្ទះចាំឆ្លើយទូរស័ព្ទជាមួយបុគ្គលិកធនាគារ ឲ្យពួកវាដកលុយចុះ។
ផែនការបន្ទាប់ ក្រោយពីដកលុយបាន ពួកវានឹងសម្លាប់ម្ចាស់ផ្ទះទាំង២ នាក់ប្តីប្រពន្ធ ព្រមទាំងកូនៗ០៦នាក់ និងអ្នកបម្រើ០២នាក់ សរុប១០នាក់ ប្លន់យកលុយ និងគ្រឿងអលង្ការ ដែលមានក្នុងទូរដែកទាំងអស់ បន្ទាប់មកវេចខ្ចប់សាកស ពដាក់ចូលឡានម្ចាស់ផ្ទះ ០២គ្រឿង ហើយបើកយកស ពទៅបោះចោលនៅពេជ្រនិល។
រីឯអ្នកចូលធនាគារដកលុយ ត្រូវគេចខ្លួនទៅប្រទេសថៃ ឯអ្នកដទៃគឺមិនបាច់រត់ទៅណាទេ។ គម្រោងរបស់មេក្លោង ក្រោយពេលប្ល ន់បានសម្រេច នឹងទិញឡាន Luxis Kuro 570 មួយគ្រឿង រួចដណ្តឹងប្រពន្ធរៀបការ។
តែផែនការនេះ ត្រូវបានធ្លាយចេញមកដល់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏បានរៀបផែនការរងចាំ ពួកវាចូលអន្ទាក់វិញ អស់រយៈពេល៤ថ្ងៃមកហើយ។
រហូតដល់វេលាម៉ោង១១៖០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២១ ឧ ក្រិ ដ្ឋជ នទាំង០៤នាក់ បានចូលមកប្ល ន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បណ្តាលឲ្យក្រុម ឧ ក្រិ ដ្ឋជ នទាំង០៤នាក់ ស្លា ប់នៅនឹងកន្លែង។
ក្រោយពេលប្រតិបត្តិការបានបញ្ចប់ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល លើកទឹកចិត្ត ដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបានបំពេញបេសកម្មដោយជោគជ័យ ជួយសង្គ្រោះម្ចាស់ផ្ទះមានសុវត្ថិភាពគ្រប់គ្នា៕”។
ចំណែក នាព្រឹក ថ្ងៃទី ០២ ខែមីនា ឆ្នាំ ២០២១ នេះ សាកសព ជ នស ង្ស័ យម្នាក់ ឈ្មោះ រី ពិសី ត្រូវបានក្រុមគ្រួសារ ដែលត្រូវជាភរិយា មកទទួលធ្វើបុណ្យតាមប្រពៃណី ក្នុងវត្តទឹកថ្លាហើយ ។
រឹតតែរំជួលចិត្តថែមទៀតនោះ ភរិយា របស់ ឧ ក្រិ ដ្ឋជ ន រូបនេះ រៀបរាប់ទំាងទឹកភ្នែកថា “ប្តីខ្ញុំឈ្មោះ រី ពិសី ខ្ញុំឃើញមិត្តភក្តិ គាត់ផ្ញើរូបឲ្យ ខ្ញុំឈ្មោះមុំ រៀបការបាន១ឆ្នាំជាងហើយ ខ្ញុំមានកូន តែកូនខ្ញុំស្លាប់ ៥ខែមុន កើតមកស្លាប់ ខ្ញុំធ្វើការរោងចក្រ…”។
ដោយឡែក ស ពជ ន ស ង្ស័ យ 3 នាក់ទៀត ក្នុងនោះមានម្នាក់ ដែលជាមេខ្លោង ឈ្មោះ អ៊ឹម សុវណ្ណារិទ្ធ ពុំត្រូវបានក្រុមគ្រួសារ មកទទួលធ្វើបុណ្យនោះទេ ប្រហែលជាអាចខ្លាចប៉ះពាល់ កិត្តិយស ដល់ក្រុមគ្រួសារ។
ប្រភពវីដេអូ ៖ San Buntheoun