សង្គម

បន្ទាន់!អ្នកផ្ទុកកូវីដ-19ម្នាក់ បានចូលទៅផ្សារម៉ាក្រូ កាលពីថ្ងៃទី២០ ខែកុម្ភៈ

យោងតាមការប្រកាសរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានឲ្យដឹងថា មានបុគ្គលម្នាក់បានផ្ទុកនូវជំងឺកូវីដ១៩ បានចូលផ្សារម៉ាក្រូ ស្ថិតនៅភូមិបាយ៉ាប ខណ្ឌសែនសុខ រាជធានីភ្នំពេញ កាលពីវេលាម៉ោង៥និង៤១នាទី ដល់ម៉ោង៦និង៤៨នាទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២១។

យោងតាមផេករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បានបង្ហោះសារថា “#ប្រកាសពត៌មាន:​ មានបុគ្គលវិជ្ជមានកូវីដ-១៩​ ម្នាក់ធ្លាប់បានចូលផ្សារ​ ម៉ាក្រូ​ ភ្នំពេញ​ វេលាម៉ោង៥:៤១នាទីដល់ម៉ោង៦:៤៨នាទីល្ងាច​ ថ្ងៃទី​ ២០​ កុម្ភ:​ ២០២១ ។

១.​ សូមអញ្ជេីញបងប្អូនលដែលមានរោគសញ្ញា ដូចជាគ្រុនក្តៅ ក្អក កណ្តាស់ ឈឺបំពង់ក ឬពិបាកដកដង្ហើមនិងធ្លាប់ចេញចូលទៅផ្សារម៉ាក្រូនៅថ្ងៃទី២០ ខែកុម្ភ:​ ពេលវេលាខាងលេី​ សូមអញ្ជេីញទៅធ្វើតេស្តនៅទីតាំងដែលបានកំណត់ដោយអាជ្ញាធរសុខាភិបាល​រាជនី-ខេត្ត​ មានស្រាប់ ។

២.​ ចំពោះបុគ្គលដែលមិនមានរោគសញ្ញាសូមតាមដានសុខភាពរបស់ខ្លួនចំនួន១៤ថ្ងៃ រាប់ចាប់ពីថ្ងៃទី២០​ កុម្ភ:​ ២០២១​ តទៅ​ ៕

ប្រភពអត្ថបទ៖ នគរធំ