សង្គម

ក្តៅៗ បិទមន្ទីរពេទ្យឯកជនមួយកន្លែងបណ្ដោះអាសន្ន ក្រោយរកឃើញអ្នកកើតកូវីដ-១៩ ម្នាក់ ធ្លាប់ទៅទីនោះ

នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតមួយស្ដីពី ការផ្អាកជាបណ្តោះអាសន្ន មន្ទីរពេទ្យឯកជន ថៃខាង ស្ថិតនៅផ្លូវឯករាជ្យ សង្កាត់លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

មូលហេតុដែលនាំឱ្យមានការបិទទីតាំងខាងលើ គឺដោយសារក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកសំណាកតេស្តពីបុរសជនជាតិចិនឈ្មោះ FENG JIAN MING អាយុ ២៩ ឆ្នាំ ដែលធ្លាប់បានទៅពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យឯកជន ថៃខាង ហើយលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ-១៩ ។

ដូច្នេះ ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ តម្រូវឱ្យមន្ទីរពេទ្យឯកជន ថៃខាង ផ្អាកជាបណ្តោះអាសន្ន ដោយមិនអនុញ្ញាត ឱ្យមានអ្នកជំងឺថ្មីចូលពិនិត្យព្យាបាល ហើយក៏មិនអនុញ្ញាតឱ្យអ្នកជំងឺ និង អ្នកបម្រើការដទៃទៀតដែលកំពុងស្នាក់នៅព្យាបាលក្នុងមន្ទីរពេទ្យចេញ-ចូល ដោយគ្មានការអនុញ្ញាត ៕ ប្រភពអត្ថបទ ប្រជាប្រិយ

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖