សង្គម

ពេលនេះសមត្ថកិច្ចកំពុងខ្នះខ្នែងតាមរក អ្នកជំងឺកូវីដ-១៩ ចំនួន ២ នាក់ ក្រុមគ្រូពេទ្យទាក់ទងមិនបាន

នៅថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីជូ​នដំណឹងថា នៅក្នុងចំណោមអ្នកកំពុងសម្រាកព្យាបាល ២៦៤ នាក់ មាន មនុស្ស ២ នាក់ បានរត់គេច ដែលធ្វើឱ្យអ្នកសម្រាកព្យាបាល សល់ចំនួន ២៦២ នាក់ ស្រី ១៣០ នាក់ និង បុរស ១៣២ នាក់ ។

តាមរយៈលិខិតក្រសួងបានឱ្យដឹងដែរថា សម្រាប់អ្នកជំងឺចំនួន ០២ នាក់ ដែលបានរត់គេចខ្លួននេះ ពេលនេះសមត្ថកិច្ចកំពុងរុករកបន្ថែមទៀត ដើម្បីយកមកដាក់សម្រាកព្យាបាល​ នៅទីតាំងព្យាបាលអ្នកជំងឺកូវីដ-១៩ ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមព្រឹកថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០២១ នេះ កម្ពុជាមានករណីឆ្លងទូទាំងប្រទេស សរុបចំនួន ៧៤១ នាក់ ក្នុងនោះអ្នកឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មានចំនួនសរុប ២៣៤ នាក់ រាប់បញ្ចូលទាំងអ្នកដែលបានរកឃើញឆ្លងចំនួន ៤០ នាក់នៅព្រឹកនេះ ៕ ប្រភពអត្ថបទ ប្រជាប្រិយ

សូមអានសេចក្ដីលម្អិតនៅខាងក្រោម ៖