(ហ្វេសបុក) ៖ ជីវិតមនុស្ស កើតមកលើភពផែនដីនេះ រមែង ជួបនឹង ការ កើតចាស់ ឈឺ ស្លា ប់ ជារឿងធម្មតា របស់ មនុស្សទូទៅ ។ ជាកក់ស្ដែង
កាលពីម្សិលមិញនេះ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេករបស់ លោក សុវណ្ណ រិទ្ធី បានចែករំលែក នូវដំណឹងដ៏សែនក្រៀមក្រំមួយ ខណៈជីតារបស់លោក មានឈ្មោះ ខាំ ផល បានទទួលមរណភាព ចាកចោលកូនៗ និងចៅៗជាទីស្រលាញ់ ទាំងក្ដីសោកសៅបំផុត
លោក សុវណ្ណ រិទ្ធី បានបង្ហោះសារមួយឃ្លាថា៖”សូមវិញ្ញាណក្ខន្ធលោកតា ទៅកាន់សុគតិភពអោយបានសុខផងចុះ។ អាវធំក្រសេ ដែលចៅជូនលោកតា លោកតាស្រលាញ់ខ្លាំងណាស់ ពាក់ជា ប់ អួ ត គេគ្រប់កម្មវិធី ចៅសែនស្តាយណាស់ មិនបានមកទាន់ ដ ង្ហើម ចុងក្រោយរបស់លោកតា តែចៅនឹងចាំបណ្តាំលោកតា ជាប់ក្នុងចិត្តជានិច្ច “ក្រោយភ្លៀងមេឃនឹងស្រឡះ ខ្យល់បក់រិតតែត្រជាក់ខុសធម្មតា“ លោកតាចង់ឃើញចៅប្រុសម្នាក់នេះរឹងមាំ ក្រោកឈរ ដើរទៅមុខបន្តទៀត ជាមួយការងាររបស់ចៅ ពេលនេះចៅមិនទាន់បំពេញបំណងរបស់លោកតាចុងក្រោយផង លោកតាក៏ទៅចោលចៅៗបាត់ នៅថ្ងៃនេះវេលាម៉ោង១២ថ្ងៃត្រង់ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ សូមវិញ្ញា ណ ក្ខ ន្ធ លោកតាទៅកាន់សុគតិភពផងចុះ
ទន្ទឹមនឹងដំណឹងដ៏សែនសោកសៅនេះ មានប្រិយមិត្ត និងបុគ្គលល្បីៗជាច្រើន បានសម្ដែងនូវអារម្មណ៍សោកស្ដាយជាខ្លាំង ព្រមទាំងបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំ ដល់ក្រុមគ្រួសារ នៃ ស. ព និងសូមលើកដៃប្រណំបួងសួង ជូនវិញ្ញា ណ ក្ខ ន្ធ លោក តា ខាំ ផល ទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើង
