នៅមុននេះបន្តិច នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ គេប្រទះឃើញ ឧកញ៉ា ម៉ុង ឫទ្ធី បានបង្ហោះវីដេអូ ពីក្មេងស្រីម្នាក់ មើលហើយ ពិតជាធ្វើឲ្យអ្នកខ្លះមិនអាចទប់ទឹកភ្នែកជាប់ឡើយ។
ឧកញ៉ា ម៉ុង ឫទ្ធី បានភ្ជាប់សារខ្លីបន្ថែមថា “ល្ងាចថ្ងៃពុធទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ អាណិតក្មេងស្រីរូបនេះខ្លាំងណាស់ ពេលដើរមកជិតខ្ញុំ កំពុងតែហូបនំប៉័ងប៉ាតេ ខ្ញុំបានហុចមួយចំណែក ទៅអោយនាងញុំា ស្រាប់តែ នាងក្តុកក្តួល ហូរទឹកភ្នែកមកសស្រាក់ ក្រោយមក ខ្ញុំសួរនាងថា ហេតុអីបានជាចៅយំអ៊ីចឹង នាងឆ្លើយថា ខ្ញុំមិនដែលបានហូបអ៊ីចឹងទេ នៅពេលដែលបានហូប ខ្ញុំនឹកម៉ែ នឹកបងប្អូន នឹកស្រុកកំណើតខ្លាំងណាស់ លោកតា។”។
ឧកញ៉ា ម៉ុង ឫទ្ធី ក៏បានញ្ជាក់បន្ថែមនៅក្នុង comment នៃផុសនេះថា “ខ្ញុំបាន និងកំពុងតែជួយសង្រ្គោះនាងហើយ អរគុណច្រើនខ្លាំងណាស់។”។
ក្រោយឃើញ វីដេអូនេះភ្លាម អ្នកប្រើប្រាស់នៅក្នុងហ្វេសប៊ុកមួយចំនួន បានចូល comment ថា ៖ ខ្ញុំស្រក់ទឹកភ្នែកតាមគាត់ ខ្ញុំស្គាល់រសជាតិហ្នឹង លោកអ៊ុំ, សូមលោកពូជួយគាត់ផង, គួរអោយអាណិតគាត់ណាស់, គាត់ជួបអ្នកចិត្តធម៍ហើយ បើមានការងារល្អសូមលោកពូជួយណែនាំគាត់ទៅ,
គួរអោយអាណិតណាស់សូមលោកពូជួយគាត់ផង, គួរអោយអាសូរ តែនាងជាក្មេងល្អ ចេះនឹករលឹកដល់ ម្តាយ និងប្អូន, ជួយទិញផ្ញើ ម្តាយក្មួយ ឲ្យបងប្អូន ម្តាយបានស្គាល់រសជាតិផង ញោមបណ្ឌិត។
ដូចនេះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូខាងក្រោមនេះ ទំាងអស់គ្នា ៖