« ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ » ជាព្រឹត្តការណ៍សហគមន៍លើកទី ៣ នៅកម្ពុជា ដែលកើតឡើងពីដើមហេតុ មានបងប្អូនប្រជាពលរដ្ឋបានធ្វើការស្នើសុំធ្វើតេស្ត បញ្ជាក់ពីសុខភាព ដើម្បីបានធ្វើដំណើរចេញទៅក្រៅប្រទេស ពីក្រសួងសុខាភិបាល ប៉ុន្តែគាប់ជួននៅពេលនោះ គឺអ្នកដែលបានសុំធ្វើតេស្តនោះគឺមានវិជ្ជមានតែម្ដង ដែលនាំឱ្យមានការធ្វើតេស្ត រកឃើញវិជ្ជមានជាបន្តបន្ទាប់ ។
ក្នុងនោះផងដែរ មកទល់នឹងយប់ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០២១ អាជ្ញាធរបានរកឃើញទីតាំងចំនួន ១៦ កន្លែងទៀត ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលសរុបទាំងអស់មានរហូតដល់ ៦៣ កន្លែងហើយ នៅរាជធានីភ្នំពេញ ។ ដូច្នេះហើយ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចផ្អាកទីតាំង សរុបចំនួន ៦៣ កន្លែងនេះ ដើម្បីគ្រប់គ្រងស្ថានការណ៍ កុំឱ្យមានការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ នៅក្នុងសហគមន៍កាន់តែខ្លាំង ។
មិនត្រឹមតែប៉ុណ្ណោះ យើងឃើញថា កន្លែងដែលបានបិទ សុទ្ធតែជាកន្លែងនៅតំបន់សំខាន់ៗ នៅក្នុងរាជធានីភ្នំពេញ ដែលមានដូចជា ហាងនៅផ្សារទំនើបអ៊ីអន១ 7day Hotel នៅកោះពេជ្យ Rose Garden នៅជិតវិមានឯករាជ្យ និង TK Royal 1 នៅផ្លូវសហព័ន្ធរុស្សីជាដើម ។ អាស្រ័យហេតុនេះហើយ ទើបសម្ដេចបានស្នើរ ឱ្យប្រជាជននៅរាជធានីភ្នំពេញ បើមិនចាំបាច់ សូមកុំចេញក្រៅផ្ទះ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។
យ៉ាងណាម៉ិញ គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេលត្រឹម ៦ ថ្ងៃ ចាប់ពីថ្ងៃទី ២០ ដល់ថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១នេះ នៅកម្ពុជា មានមនុស្ស ១៩៤ នាក់ហើយ បានឆ្លងវីរុសកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដោយរាប់បញ្ចូលចំនួនអ្នកឆ្លងក្នុងសហគមន៍ ដែលបានរកឃើញចំនួន ៥៨ នាក់ទៀតនៅព្រឹកថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ នេះ ៕ ប្រភពអត្ថបទ freshkh
ខាងក្រោមនេះ គឺទីតាំងទាំង ៦៣ ដែលបានបិទជាបណ្ដោះអាសន្ន ៖