កម្សាន្ត

នាយ ឆើត តារា​កំប្លែង​ជើងចាស់ ធ្លាក់ខ្លួន​លាងចាន​តាម​ហាង និង​រៀបរាប់​ទាំង​កម្រ​ត់​ថា​….

ភ្នំពេញ ៖ ពុក​ម៉ែ​បងប្អូន​ជាច្រើន ប្រាកដ​ណាស់​ជា​បាន​ស្គាល់​ច្បាស់​ហើយ ពី​តារា​កំប្លែង​ជើងចាស់​ដ៏​ល្បីឈ្មោះ​មួយរូប​គឺ​នាយ ឆើត ដែលមាន​ឈ្មោះ​ពិត ពៅ គី​សាន់​។ យ៉ាងណាមិញ កាលពីពេល​ថ្មីៗ​នេះ លោក​បានធ្វើ​ឲ្យ​មហាជន​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង ក្រោយពី​បានឃើញ​វីដេអូ​របស់លោក ខណៈ​លោក​កំពុង​លាងចាន​នៅក្នុង​ហាង​មួយកន្លែង ដែល​លោក​ប្រាប់ថា កំពុងធ្វើការ​ងារ​មួយ​នេះ​នៅ​ទីនោះ​។​

​នៅក្នុង​វីដេអូ​ដែលមាន​រយៈពេល​ជាង​កន្លះ​នាទី លោក ពៅ គី​សាន់ ហៅ​នាយ ឆើត បាន​និយាយ​រៀបរាប់​ហាក់​កម្សត់ ខណៈ​វ័យ​កាន់តែ​ចាស់​ទៅហើយ ទាំង​កំពុង​ដៃ​លាងចាន​បណ្តើរ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​ឥឡូវនេះ ការងារ​អ្វី​ក៏​គ្មាន​ធ្វើ​ដែរ មានតែ​រត់​តុ លាងចាន​… សិល្បៈ​ករចាស់ៗ​ឥឡូវ​គេ​លែង​ហៅ​ថត​អស់ហើយ មានតែ​ក្មេងៗ​ទេ ចាស់ៗ​គាត់​ចាស់ គាត់​ចំណាស់ គាត់​ឈឺ គាត់​អី​អស់ហើយ វីតាមីន​សេ សាន​ម៉ៅ ស្មាញ​អីហ្នឹង លាចាក​លោក​អស់ហើយ​!»​។​

​គួរ​រំលឹក​ឲ្យ​ដឹងផង​ដែរ​ថា លោក ពៅ គី​សាន់ កាលពីពេល​កន្លងទៅ ក៏​ធ្លាប់​លេចឮ​ព័ត៌មាន​ថា លោក​ធ្លាប់បាន​ធ្លាក់ខ្លួន​ឈឺ ដោយ​ត្រូវ​ឃ្លាត​ចាក​ឆ្ងាយ​ពី​វិស័យ​សិល្បៈ​អស់​មួយរយៈ​ធំ ខណ​:​ពេលដែល​ទីផ្សារការងារ​សិល្បៈ​មិនសូវមាន​ឡើយ​សម្រាប់​គាត់​ដូច​មុន​ទៀត​ទេ​៕ ប្រភពអត្ថបទ CEN