សង្គម

ទិដ្ឋភាពក្រុមគ្រូពេទ្យ កំពុងយកសំណាក់ និងព្យាបាលអ្នកជំងឺ ដោយមិនខ្លាចការនឿយហត់ឡើយ

បើតាមគណនីផេក ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK បានបង្ហោះលើបណ្តាញសង្គមបង្ហាញពីទិដ្ឋភាពក្រុមគ្រូពេទ្យ កំពុងយកសំណា-ក់ និងព្យាបាលអ្នកជំ-ងឺ ដោយមិនខ្លាចការនឿយហ-ត់ឡើយ។

បើតាមគណនីនេះបានបង្ហោះថា៖ “សូមសម្តែងការកោតសរសើរចំពោះក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានលះបង់ពេលវេលា មិនថាយប់ ឬថ្ងៃ ចា-កចោ-លពីក្រុមគ្រួសារ សាច់ញាតិ មកបំពេញបេសកកម្មយកសំណា-ក និងព្យាបាលអ្នកជំ-ងឺ-កូ-វី-ដ-១៩ ដែលកម្ពុជាយើងបាន នឹងកំពុងប្-រយុ-ទ្ធប្រឆាំ-ង នឹងទ-ប់ស្កា-ត់ការរីករា-លដា-លជាសហគមន៍។

ជាក់ស្តែងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ នេះ ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំ-ងកូ-វី-ដ១៩ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ហ៊ុន ម៉ាណែត និង លោកជំទាវ ពេជ ចន្ទមុន្នី ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេ-ទ្យស្ម័-គ្រចិត្តយុវជនសម្តេចតេជោ(TYDA)

បានចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល ក្នុងកិច្ចការងារ ប្-រយុ-ទ្ធប្រ-ឆាំ-ងជំ-ងឺ-កូ-វី-ដ-១៩ បូករួមទាំងព្រឹត្តិការណ៍ ២០ កុម្ភៈ នេះ បានកំពុងបន្តការងារយ៉ាងសកម្មបំផុតមិនថាថ្ងៃឬយប់ដើម្បីយកសំណាកអ្នកដែលស-ង្ស័-យនៅក្នុងតំបន់សំខាន់ៗ ក្នុងទឹកដីរាជធានីភ្នំពេញបន្ថែមទៀត ។”៕