យោងតាមសំនេររបស់ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានរៀបរាប់រំលឹកចំពោះស្ពានចំណាស់ ២ ដែលជាស្ពានឯកឧត្តមបណ្ឌិត បានសាងសង់តាំងពីឆ្នាំ១៩៩០ ដោយឯកឧត្តមបណ្ឌិត បានរៀបរាប់ថា ក្រោយរំដោះថ្ងៃ៧មករាឆ្នាំ៧៩ខ្ញុំបានបន្សល់ទុកអនុស្សាវរីយ៍ជាច្រើននៅក្នុង
មូលដ្ឋានឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ និយាយដោយឡែក ដែលជាដែនដីកំណើតរបស់ខ្ញុំផ្នែកអាណាចក្រ ដូចជាហេដ្ឋារចនាសម្ព័ន្ធផ្លូវ លូ ស្ពាន ទំនប់ទឹក ប្រឡាយទឹក ស្រះទឹកនិងសំណង់សាធារណៈជាច្រើនទៀត ក្នុងនោះផ្នែកពុទ្ធិចក្រក៏បានចូលរួមចំណែកជួយក៏សាងជា
ច្រើនផងដែ។ វេលាម៉ោង៩ព្រឹកថ្ងៃអង្គារ៍ទី០២ ខែកុម្ភៈ ឆ្នាំ២០២១នេះខ្ញុំបានធ្វើដំណើរឆ្លងកាត់តាមផ្លូវលេខ១២៥ លេីកំណាត់វត្តប្រាសាទនាងខ្មៅ ចម្ងាយ៥គីឡូម៉ែត្រឆ្ពោះទៅកាន់ប្រាសាទភ្នំជីសូរ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលខ្ញុំបានសាងសង់ស្ពានពីរកន្លែងគឺស្ពាន
តាដុំ និងស្ពានតាកុចកាលពីឆ្នាំ១៩៩០គឹតមកដល់ពេលនេះមានអាយុកាល៣១ឆ្នាំកន្លងផុតទៅហេីយ ពេលបច្ចុប្បន្ននេះត្រូវពង្រឺកផ្លូវលោកមេឃុំបានទូរសព្ទទៅខ្ញុំសុំវា យស្ពាននេះចោល សាងសង់ស្ពានធំជាងនេះជំនួសវិញតេីខ្ញុំយល់ព្រមដែឬអត់ទេ ដោយសារតែស្ពានថ្មពីរនេះខ្ញុំ
សាងសង់ដេីម្បីរំលឹកគុណ លោកកា ម៉ុងដែលជាឪពុករបស់ខ្ញុំត្រូវបានខ្មែរក្រហមចា ប់ ច ងគាត់ នៅភូមិត្រពាំងស្តុកបណ្តេីមកតាមផ្លូវនេះ យកទៅស ម្លា ប់គាត់ចោលនៅខាងលិចវត្តប្រាសាទនាងខ្មៅកាលពីថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ១៩៧៩ អីចឹងហេីយបានជាខ្ញុំសុំកុំអាលអោយវា យចោលទុកអោយខ្ញុំទៅថតរូបទុកជាចុងក្រោយ នៅថ្ងៃទី២ខែកុម្ភៈនេះសិន។
