Breaking
Tue. Nov 28th, 2023

ហោរាចារ្យ ហុងកុង ដ៏ ល្បី មួយ រូប បាន ទស្សន៍ ទាយ ថា យោង តាម ធាតុ ទាំង ៧ របស់ តារានិករ ឆ្នាំវក ខាល រោង មមែ ថោះ ឆ្លូវ កុរ គឺជា មនុស្ស មានបុណ្យ បារមី ខ្ពស់ សម្បូរ ទៅ ដោយ លាភ សំណាង បរិបូណ៌ ដោយ មាសប្រាក់ តាម ជាប់ មក តាំងពី កំណើត មាន ទំនាយ ខ្សែជីវិត ដូច តទៅ ៖

លក្ខណសម្បត្តិ នៃ អ្នក កើត ឆ្នាំ ទាំង ៧ នេះ ជា មនុស្ស មានការ ប្រុង ប្រយ័ត្ន វៃឆ្លាត និង មានការ គោរព ខ្លួនឯង ខ្ពស់ ។ មិន ថា ពួក គេ ធ្វើ អ្វី ក៏ ដោយ តែងតែ ពឹងផ្អែក លើ ការ ខិតខំ ប្រឹងប្រែង របស់ ខ្លួនឯង និង មិន ដែល បោះបង់ រហូត ឈាន ដល់ គោលដៅ របស់ ពួក គេ ទើប បន្ថយល្បឿន ។ លើស ពី នេះ ទៀត ពួក គេ មាន ភាព ស្មោះត្រង់ សាមញ្ញ និង គួរ ឱ្យ ទុកចិត្ត ។ ពួក គេ នឹង ខិតខំ ប្រឹងប្រែង ជួយ មិត្ត ញាតិ ទៀត ផង ។

អ្នក កើត ឆ្នាំ ទាំង ៧ នេះ តែង មាន សមាន ចិត្តល្អ ចំពោះ គ្រួសារ និង មិត្តភក្តិ នឹង ខិតខំ យ៉ាង ខ្លាំង ដើម្បី ទទួល បាន មិត្តភាព ពិត ស្ថិត ក្នុង ជីវិត ។ ស្អប់ អំពើ អយុត្តិធម៌ ឬ ពួក គេ ទៀងត្រង់ ហើយ តែងតែ រឹង ចចេស នៅ ពេល ខ្លះ ប៉ុន្តែ តែងតែ ត្រៀមខ្លួន ស្តាប់ ទស្សនៈ របស់ អ្នក ដទៃ ហើយនឹង ព្យាយាម ឱ្យ បាន ត្រឹមត្រូវ តាម ដែល ពួក គេ អាច ធ្វើ បាន ។

មនុស្ស កើត ឆ្នាំ ទាំង ៧ នេះ តែងតែ ព្យាយាម អស់ពី សមត្ថភាព ដើម្បី សងការ យកចិត្តទុកដាក់ និង ផ្តល់ ជំនួយ ដល់ អ្នក ដទៃ ។ ពួក គេ កើតមក ដោយ មានចិត្ត គំនិត ស្រឡាញ់ យុត្តិធម៌ ។ នៅ ពេល ពួក គេ ជួប រឿង អយុត្តិធម៌ ពួក គេ នឹង តវ៉ា យ៉ាង ខ្លាំងក្លា រហូត ទទួល បាន យុត្តិធម៌ ទើប សុខចិត្ត ។

យ៉ាងណាមិញ មនុស្ស ជំពូក នេះ មាន កំហឹង ងាយ ៗ មាន ប្រតិកម្ម មិនល្អ ហើយ អារម្មណ៍ មិន ស្ថិតស្ថេរ ថែម ទាំង រឹង ចចេស ដោយ ភាគច្រើន មាន ទុទិដ្ឋិនិយម ។ ចំណុច អវិជ្ជមាន គឺ ពូកែ ចង ចាំ រឿង តូចតាច គុំកួន ពេល ខ្លះ ខ្វះ គំនិត ផ្ទាល់ខ្លួន នៅ ពេល គិត អំពី ដំណោះស្រាយ បញ្ហា ហើយ ងាយ ទទួល ឥទ្ធិពល ពី មនុស្ស ផ្សេង ទៀត តែ ជា ក្រុម មនុស្ស មាន សមត្ថភាព និង ភាព ជា អ្នក រឹង មាំ ។

ស្នេហា – ពួក គេ ជា មនុស្ស មាន ទំនាក់ទំនង ជាប់លាប់ ហើយ បើ លោ ត្រូវ បរាជ័យ ឈាន ដល់ ការ លះលែង គឺ មាន តែ នៅ ម្នាក់ឯង មិន យក ជា ថ្មី ងាយ ៗ ឡើយ ។

ទ្រព្យសម្បត្តិ ៖ សំណាង លុយកាក់ សម្រាប់ ឆ្នាំ ទាំង ៧ នេះ តែង ផ្លាស់ ប្តូរ ពី អាក្រក់ ទៅ ល្អ នៅ វ័យ កណ្តាល ឡើង ទៅ ។ កាលពី ក្មេង គេ មាន ម ហិ ច្ឆិ តា តែ មិន មានបាន ងាយ ទេ លុះដល់ ក្រោយ វ័យ ៥០ ប្លាយ ដីធ្លី ដែល គេ ទុក ចោល ចាប់ផ្តើម ត្រូវប៉ាន់ ឬ សម្ភារៈ ដែល មិន ធ្លាប់ ឱបក្រសោប ឱ្យ តម្លៃ ចាប់ផ្តើម ហុច ជា ផល ផ្តល់ ជា កេ រ្ត៍ មាន ឃ្លាំង មាសប្រាក់ ចាក់ ពេញ ពោរ ។

អាជីព – មនុស្ស កើត ឆ្នាំ ទាំង ៧ នេះ នឹង ដើរ ដោយ រលូន នៅ ក្នុង អាជីព របស់ ពួក គេ ក្រោយ វ័យ ៤០ ឆ្នាំ ។ ពួក គេ ព្យាយាម អស់ពី សមត្ថភាព ដើម្បី ធ្វើ អ្វី ដែល ពួក គេ ចង់ ធ្វើ មិន ថា ពួក គេ ជួប ប្រទះ ការ លំបាក ប៉ុន្មាន ទេ ។ ប្រសិនបើ ពួក គេ ត្រូវ បាន ចូលរួម នៅ ក្នុង ការងារ ដែល ទាមទារ ការ អត់ធ្មត់ អាច នាំ សក្តានុពល របស់ ពួក គេ ទទួល បានការ ជឿ ទុកចិត្ត ពី អ្នកដឹកនាំ ។ លើស ពី នេះ ទៀត ពួក គេ ស័ក្តិសម ណាស់ សម្រាប់ ការ ចាប់ផ្តើម អាជីវកម្ម ដោយ ខ្លួនឯង ព្រោះ ពួក គេ អាច ឆ្លងកាត់ បាន នូវ ដំណាក់កាល លំបាក ៗ ដោយ ងាយ ។

ហុងស៊ុយ អ្នក ឆ្នាំ ទាំង ៧ នេះ នៅ ក្នុង ប្រតិទិន ចន្ទគតិ មាន លេខ សំណាង ៧៧៧៧ ចំណែក ពណ៌ នាំ លាភសក្ការៈ បៃតង ក្រហម ស និង លឿង ។ គួរ រក រូប គោ មាស ឬ ត្រី ពាំ កាក់ មាស មក ដាក់ តាំង បង្កើន ថាមពល វិជ្ជមាន នៅ ទី ដំណេក ជា ការ ល្អ នាំ លាភ នាំ សំណាង ហេង ហេង និង ចៀស បាន នូវ ជំងឺ ដ ង្កា ត់ យ៉ាង មាន ប្រសិទ្ធភាព ៕

By daily

Related Post

×

Like us on Facebook