កាល ប៉ុន្មាន ថ្ងៃ កន្លង ទៅ ថ្មី ៗ នេះ មាន រឿង មិន នឹក ស្មាន មួយ បាន កើត ឡើង នៅ ប្រទេស ឥណ្ឌា ដោយ ប្រពន្ធ ដាក់ ពាក្យ លែង លះ ប្ដី ព្រោះ តែ មិន មាន បង្គន់ ប្រើ ប្រាស់។
ស្ត្រី ជា ភរិយា រស់ នៅ ទីក្រុង Bhilwara រដ្ឋ Rajasthan បាន ដាក់ ពាក្យ បណ្ដឹង ទៅ កាន់ តុលាការ ហើយ តុលាការ ក៏ បាន យល់ ព្រម ដោះ ស្រាយ ដែរ។ ស្ត្រី ដើម បណ្ដឹង និយាយ ថា នាង ត្រូវ បង្ខំ ចិត្ត បញ្ចប់ ចំណង ស្នេហ៍ អាពាហ៍ពិពាហ៍ រយៈ ពេល ជាង ៧ ឆ្នាំ របស់ ខ្លួន ព្រោះ ស្វាមី នាង មិន បាន សង់ បង្គន់ អនាម័យ ទោះ បី មាន ការ ស្នើ សុំ ជា ច្រើន លើក ច្រើន សារ ក៏ ដោយ។
ស្ត្រី រូប នេះ បាន ដាក់ ពាក្យ បណ្ដឹង តាំង ពី ថ្ងៃ ទី ២០ តុលា ឆ្នាំ ២០១៥ ដោយ នាង រៀប រាប់ ថា ចាប់ តាំង ពី រៀប ការ ឆ្នាំ ២០១១ មក នាង តែង តែ សុំ ប្ដី ឲ្យ សង់ បង្គន់ អនាម័យ មួយ តែ បែរ ប្ដី ប្រាប់ ឲ្យ នាង ទៅ បន្ទោរ បង់ នៅ ទីវាល ទៅ វិញ។ នេះ បើ តាម ការ អះអាង របស់ មេធាវី លោក Rajesh Sharma។
បន្ទាប់ ពី ស្ដាប់ សវនា ការ របស់ ភាគី ប្ដី ប្រពន្ធ រួច រាល់ តុលាការ គ្រួសារ (Family Court Judge) សម្រេច យល់ ព្រម ផ្ដល់ លិខិត លែង លះ តាម ការ ចង់ បាន របស់ ភាគី ដើម បណ្ដឹង តែម្ដង ។ គួរ បញ្ជាក់ ថា ការ បន្ទោរ បង់ នៅ ទីវាល ឬ គុម្ពោត ព្រៃ នៅ ឥណ្ឌា មាន ការ ពេញ និយម ណាស់ សម្រាប់ ប្រជាជន រស់ នៅ តំបន់ ដាច់ ស្រយាល ហើយ ស្រីៗ តែងតែ ទទួល រង ការ ប្រមាថ ផងដែរ៕
