ហោរាសាស្រ្ត

សាកក្បួនហុងស៊ុយនេះបើមានអ្នកឈឺក្នុងផ្ទះ ​ ក្រែងជួយបាន

ហុងស៊ុយសុខភាពមាំទាំទាក់ទង ទៅនឹងគុណសម្បត្តិនៃធាតុឈើ។ ដោយសារ តំបន់ តំណាង សម្រាប់សុខភាពអ្នកផ្ទះ មានទីតាំងនៅខាងកើតឬខាងឆ្វេងនៃគេហដ្ឋាន ដូច្នេះ តំបន់បូព៌ាត្រូវបានគេចាត់ទុកថា ជាកន្លែង សម្រាប់ពង្រឹង សុខភាព ក៏ដូចជាភាព រឹងមាំក្នុង គ្រួសារ។

តាមទស្សនៈជនជាតិចិន គេមានជំនឿ អំពីសុខភាព និងសុខុមាលភាព ថា មាន ទំនាក់ទំនងជិតស្និទ្ធនឹងគំនិតរប ស់មេគ្រួសារក្នុងការគោរព បូជា ទិសខាងកើត និង តំកល់ធាតុឈើក្នុងផ្ទះច្រើនតាមដែលអាចធ្វើទៅបាន។

ឈើធាតុគឺជាធាតុតែមួយគត់ ក្នុងចំណោម នៃធាតុទាំងប្រាំ ដែលមានឥទ្ធិពល តំណាងឱ្យសុខភាពនិងការលូតលាស់រាងកាយសមាជិកគ្រួសារ។ ថាមពលនិងរចនាសម្ព័ន្ធមូលដ្ឋាននៃតំបន់បូព៌ា ដែលផ្ទុកដោយឈើ ជាសញ្ញានៃភាព លូតលាស់សន្សឹមៗ ប៉ុន្តែរឹងមាំនិងមានអំណាច។

ក្នុងករណីមានបញ្ហាសុខភាពធ្ងន់ធ្ងរ អ្នកជំនាញ ហុងស៊ុយណែនាំ ឱ្យ ចាប់ផ្តើម ផ្លាស់ប្តូរមូលដ្ឋានក្នុងផ្ទះ និងតំបន់ខាងកើតដោយ ប្រើ ពណ៌បៃតង ឬបៃតងចាស់ ជាំគជ់ ឬជា ដើមរុក្ខជាតិ ។ធម្មតា ធាតុ ឈើត្រូវការ បំប៉នដោយទឹក ដូច្នេះ អាចបំពេញបន្ថែមដោយ ប្រើគំនូរ សមុទ្រពណ៌ឬពណ៌ងខៀវងងឹត ដែលតំណាងឱ្យ ទឹក ។

រុក្ខជាតិធ្វើការយ៉ាងល្អដើម្បីបង្កើនថាមពលឈើ ប៉ុន្តែគួររើស យក ប្រភេទ រុក្ខជាតិដែលស្រួលដាំ – ចៀសវាងរុក្ខជាតិងាយ ស្ងួត ដែល អាចងាប់វិញ។ គ្រឿង ហុងស៊ុយ សុខភាព ដែលងាយ ជ្រើស មក តុបតែងដើម្បីពង្រឹង សុខភាព គឺគ្រឿងសង្ហារិម ធ្វើពីឈើនិងដើមឫស្សីដែលតំណាងភាពរឹងមាំនិងលូតលាស់៕