ហោរាសាស្រ្ត

ពិតជាមិនគួរឲ្យជឿថាក្នុងឆ្នាំ២០២៣នេះ ឆ្នាំរោងមានរឿងកើតឡើងនឹកស្មានមិនដល់ចឹងសោះ

មនុស្សឆ្នាំរោង រាសីដើមឆ្នាំ២០២៣ មានជោគវាសនាល្អសម្រាប់បុរស ឯស្ត្រីអាចជួបរឿងឈឺក្បាល ស្ត្រេស និងខាតទ្រព្យ។ ចំពោះបុរសនឹងមានឈ្មោះបោះសំឡេង ឡើងយសបណ្ដាសក្តិ លាភផលមាសប្រាក់ចូលមកជាច្រើន ធ្វើដំណើរឆ្ងាយនឹងមានសំណាងល្អ។ ចំណែកស្រ្តីនឹងមានរឿងឈ្លោះវិវាទ រោគភ័យឈឺថ្កាត់ ស្មុគ្រស្មាញពិបាកចិត្ត និងមានការបាត់បង់ប្រាក់កាស។

នៅត្រីមាសទី១នេះ មនុស្សមានកំណើតក្នុងឆ្នាំរោង ប្រសិនបើវិនិយោគ នឹងមានឱកាសទទួលផ្លែផ្កាជាទីគាប់ចិត្ត។ ចំពោះសិស្ស-និស្សិត ការសិក្សា អាចស្មុគស្មាញបន្តិច ប៉ុន្តែអ្នកនឹងជោគជ័យជាមួយការប្រឡងនានា។

​ចំពោះលុយកាក់ និង​ទ្រព្យសម្បត្តិ​ ទទួលបានច្រើន​ពី​ការខិតខំ​ប្រឹងប្រែង​។ រីឯអាជីវកម្មវិញ នឹងរកបានផលចំណេញ មានអតិថិជនចូលមិនដាច់។ ត្បិតតែមមាញឹក និងហត់នឿយបន្តិច ប៉ុន្តែបំណងប្រាថ្នារបស់អ្នកនឹងមានឱកាសសម្រេចបានខ្ពស់។ ប្រាក់កាស ហូរចូលជារឿយៗ ឯអាជីពក៏វិវឌ្ឍន៍ល្អជាងមុន៕