ហោរាសាស្រ្ត

ប្រសិនបើអ្នកចង់ឲ្យក្នុងផ្ទះមានតែរឿងល្អៗចូលមក ហុងស៊ុយ ៨ យ៉ាងក្នុងផ្ទះគួរតែមាន

ផ្ទះ មិន ត្រឹម ផ្ដល់ ជា ទីជម្រក តែ ក្នុង ទិដ្ឋភាព ផ្សេងៗ រួម ទាំង បញ្ហា ទ្រព្យសម្បត្តិ និង សុមង្គលក្នុងផ្ទះនោះទេ តែសម្រាប់អ្នកដែលជឿលើវិទ្យាសាស្ត្រហុងស៊ុយ ប្រាកដជាមានជំនឿខ្លាំងណាស់។

ប្រសិនបើអ្នកចង់ឲ្យក្នុងផ្ទះមានតែរឿងល្អៗចូលមក ជាពិសេសផ្នែកហិរញ្ញវត្ថុ ចូរប្រញាប់រៀបចំផ្ទះតាមរបៀបខាងក្រោមនេះ៖
១ ផ្ទះត្រូវមានរាងចតុកោណកែងជ្រៅ

២ ខាងមុខផ្ទះគួរបែរមុខទៅទិសខាងត្បូងទើប ប្រសើរ ដើម្បីទទួលបានថាមពលល្អនៅក្នុងផ្ទះ

៣ ទ្វារខាងមុខគួរ តែនៅខាងឆ្វេងដៃនៃផ្ទះ មិនត្រូវគ្នានឹងទ្វារខាងក្រោយទេ

៤ ប្រយ័ត្ន កុំ ឲ្យ ចាស់ ទ្រុឌទ្រោមពេក

៥ នៅខាងក្នុងផ្ទះ គួរតែបើកចំហ រក្សាឲ្យស្អាតជានិច្ច

៦ ចំនួនជណ្តើរគួរតែសេស ហើយមានទីតាំងនៅទល់នឹងជញ្ជាំងនៅសងខាងផ្ទះ

៧ រៀបចំជ្រុងណាមួយដែលមិនជិតបន្ទប់សម្រាប់ដាក់តាំងវត្ថុស័ក្តិសិទ្ធិ គ្រឿងលម្អដ៏ស្រស់ស្អាតផ្សេងៗ

៨ ដាំដើមឈើនៅតំបន់ជុំវិញផ្ទះ ដើម្បីឲ្យមានម្លប់ត្រជាក់។

ទោះយ៉ាងណា នេះគ្រាន់តែជាជំនឿហុងស៊ុយសម្រាប់អ្នកដែលមានជំនឿតែប៉ុណ្តោះ! ប្រសិនបើលោកអ្នកចង់ឲ្យផ្ទះមានសុភមង្គល គ្មានរឿងរកាំរកូស ចូរធ្វើតាមចំណុចទាំង៨ខាងលើនេះ៕