ហោរាសាស្រ្ត

ប្រជ្រុយសំណាង! ស្រីៗនឹងមានសំណាង មានលុយរាប់មិនអស់ បើមានប្រជ្រុយនៅកន្លែងទាំងនេះ

ខាងក្រោម នេះ យើងខ្ញុំ នឹង បង្ហាញ អ្នក ពី ប្រជ្រុយ សំណាង របស់ នារី ។ តើ មាននៅ ត្រង់ កន្លែង ណាខ្លះ ទៅ?



ប្រជ្រុយ ត្រង់ ថ្ងាស
ប្រជ្រុយ នៅ ត្រង់ ថ្ងាស ប្រាប់ ថា អ្នកជា បុគ្គល ដែល មាន ទំនុកចិត្ត ខ្ពស់ លើ ខ្លួនឯង ដោយ អាច ដើរទៅ វិ ថី ជោគជ័យ ដោយ ការ ខិតខំ ប្រឹងប្រែង ។

ប្រជ្រុយ ត្រង់ កណ្តាល ថ្ងាស

ប្រសិនជា អ្នកមាន ថ្ងាស ត្រង់ កន្លែង នឹង អ្នកជា បុគ្គល ដែល មានឱកាស ច្រើន ណាស់ ក្នុង ការ ចេញ ក្រៅប្រទេស ។ ជា ពិសេស អ្នក ក៏ ជា មនុស្ស ដែល រស់ ដោយ ទំនុកចិត្ត ផង ដែរ ។

ប្រជ្រុយ នៅ ចន្លោះ ចិញ្ចើម

មនុស្ស ស្រី ដែល មាន ប្រជ្រុយ នៅ ចន្លោះ ចិញ្ចើម នឹង មានសំណាង ខ្លាំង ណាស់ ។ ជា ពិសេស គេ ជា បុគ្គល ដែល មាន ប្រាជ្ញា ខ្ពស់ ខ្លាំង ដោយ អាច សម្រេច គ្រប់ ការងារ ។ ក្នុង ថ្ងៃ អនាគត គេ នឹង អាច ក្លាយជា អ្នកមាន ដោយ មិនដឹង ខ្លួន ។

ប្រជ្រុយ នៅ ស្តាំ ឬ ឆ្វេង នៃ ចិញ្ចើម
នារី ដែល មាន ចិញ្ចើម នៅ កន្លែង ២ នេះ ពូកែ ក្នុង ការ រក លុយ ខ្លាំង ណាស់ ។ ប៉ុន្តែ លុយ ដែល រកបាន នោះ ក៏ ចាយ ទៅ វិញ លឿន ផង ដែរ ។


ប្រជ្រុយ នៅ ត្របកភ្នែក ឆ្វេង ឬ ស្តាំ
ប្រសិនជា នារី មាន ព្រ ជ្រុ យ នៅ ត្របកភ្នែក ឆ្វេង ឬ ស្តាំ ជា មនុស្ស ស្រី ដែល ចូល ចិត្ត ភាព ស្ងប់ស្ងាត់ ហើយ ក៏ មាន ប្រាជ្ញា ឆ្លាត វៃ ផង ដែរ ។ ជា ពិសេស ក្នុង ថ្ងៃ អនាគត នឹង អាច រៀប ការ ជាមួយនឹង បុរស អ្នកមាន ផង ដែរ ។

ប្រជ្រុយ នៅ ត្រង់ ត្រចៀក
បើសិនជា នារី ណា មាន ប្រជ្រុយ នៅ ត្រង់ ត្រចៀក នឹង មានសំណាង ខ្លាំង ណាស់ ថែម ទាំង ឆ្លាត ហើយ សម្រេច ចិត្តបាន លឿន ។ ជា ពិសេស គេ ក៏ រស់ ក្នុង ទំនុកចិត្ត ខ្ពស់ ផង ដែរ ដោយ អាច ទាក់ទាញ អ្នក ដទៃ បាន ច្រើន ទៀត ផង ។

ប្រជ្រុយ ត្រង់ កន្ទុយភ្នែក
មនុស្ស ស្រី ណា ដែល មាន ប្រជ្រុយ ត្រង់ កន្ទុយភ្នែក ជា បុគ្គល ដែល មានសំណាង ខ្លាំង ដោយ អាច ក្លាយជា អ្នកមាន ហើយ ក៏ មាន មិត្តភក្តិ ច្រើន ផង ដែរ ។


ប្រជ្រុយ នៅ ក្រោម ឬ ជិត ខ្ទង់ច្រមុះ
នារី ដែល មាន ប្រជ្រុយ ត្រង់នេះ នឹង អាច រកបាន លុយ ច្រើន ណាស់ ។ ជា ពិសេស ក្នុង ជីវិត នឹង មិន ចេះ ខ្វះ លុយ ចាយ នោះ ឡើយ ។


ប្រជ្រុយ ត្រង់ ថ្ពាល់
មនុស្ស ស្រី ដែល មាន ប្រជ្រុយ នៅ ថ្ពាល់ នេះ នឹង អាច រាប់អាន បាន មិត្តភក្តិ ច្រើន ណាស់ ហើយ ក៏ មាន អ្នក ជួយ ឲ្យ ជោគជ័យ ច្រើន ដែរ ។ ប៉ុន្តែ អ្នក គួរតែ កែ ចោល ទម្លាប់ នៃ ការ និយាយដើម អ្នក ដទៃ ទើប អាច ជោគជ័យ បាន កាន់តែ ច្រើន ។

ប្រជ្រុយ ត្រង់ បបូរមាត់
ប្រសិនជា ប្រជ្រុយ នៅ លើ បបូរមាត់ លើ នោះ ជានា រី ដែល មាន ភាព ទាក់ទាញ ខ្លាំង ណាស់ ដោយ មាន មនុស្ស ប្រុស ជា ច្រើន ចោមរោម ជិត ខ្លួន ។ ប៉ុន្តែ បើ ប្រជ្រុយ នៅ បបូរមាត់ ក្រោម វិញ អ្នក អាច ទទួល បាន ជោគជ័យ តាម រយៈ ការ ខិតខំ ប្រឹងប្រែង ។


ប្រជ្រុយ ត្រង់ ក
នារី ដែល មាន ប្រជ្រុយ ត្រង់ កន្លែង ក នេះ ជា បុគ្គល ដែល មានចិត្ត អំណត់ ណាស់ ថែម ទាំង ប្រឹងប្រែង ខ្លាំង ក្នុង ជីវិត ។ ជា ពិសេស គេ នឹង ជ្រើសរើស បុរស ដែល ខ្លាំង ជាងគេ ដើម្បី ក្លាយជា ស្វាមី ។


ប្រជ្រុយ ត្រង់ ស្មា
មនុស្ស ស្រី ដែល មាន ប្រជ្រុយ ត្រង់នេះ ជា បុគ្គល ដែល មាន សុជីវធម៌ ដោយ ចេះ គោរព មនុស្ស គ្រប់ រូប ។ ជា ពិសេស គេ នឹង រក គូ អនាគត ដែល ពូកែ ជាងគេ និង ស្អាតបាត ផង ដែរ ៕