ហោរាសាស្រ្ត

ទាំងនេះ ជាបុគ្គលិកលក្ខណៈមនុស្សកើតឆ្នាំ ថោះ ក្នុងធាតុទាំង ៥

យោងតាមហោរាសាស្ត្រ មនុស្សប្រុសស្រីណាដែលកើតក្នុងឆ្នាំថោះ ភាគច្រើនរបស់ក្រុមនេះច្រើនតែជាបុគ្គលស្ងប់ស្ងាត់ ជា មនុស្ស ប៉ិនប្រសប់ ក្នុង កិច្ចការងារ និងពូកែយកចិត្តទុកដាក់លើអ្នកដទៃ។ ពួកគេជា មនុស្ស រួសរាយ រាក់ទាក់ តែ ពេល ខ្លះ ក៏ ឯកា គ្មានអ្នក នៅក្បែរដូចគ្នា។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​


ទោះយ៉ាងណា ខាងលើនេះគ្រាន់តែជាបុគ្គលិកលក្ខណៈជារួមរបស់មនុស្សឆ្នាំថោះប៉ុណ្ណោះ តាមពិតទៅតាមជាក់ស្ដែងទន្សាយមានធាតុដល់៥ នៅក្នុងទំនាយដោយយោងតាមហោរាសាស្ត្រ ដែលស្ដែងពីបុគ្គលិកលក្ខណៈរបស់ពួកគេនីមួយៗ។

១ ទន្សាយទឹក ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩៦៣, ២០២៣​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អ្នកដែលកើតក្នុងឆ្នាំ ទន្សាយ មាន ធាតុទឹកងាយនឹងចុះសម្រុងជាមួយគេឯង មានភាពស្លូតបូត រួសរាយរាក់ទាក់ អាច សម្របខ្លួនតាម លក្ខខណ្ឌផ្សេងៗ ប៉ុន្តែងាយរងឥទ្ធិពលពីអ្នកដទៃ ដោយសារផ្នត់គំនិត និង គោលការណ៍ ខ្សោយ។ ពួកគេពឹងផ្អែកខ្លាំងលើមនុស្សដែល ទុកចិត្ត ហើយជា រឿយៗ តែង មាន អារម្មណ៍ ធ្លាក់ទឹកចិត្ត នៅ ពេល ដែលពួកគេបាត់បង់ការ ពឹងផ្អែក ជារបស់ខ្លួន។ ដូច្នេះ ទន្សាយ ទឹក គួរតែ រៀនឯករាជ្យ ដោយខ្លួនឯងខ្លះ កុំទម្លាប់ចូលចិត្តបណ្ដោយខ្លួនតាមគេ។ តាមការណែនាំ សូម កុំ ឲ្យ ខ្ជះខ្ជាយ លុយ លើ ការ ចូលរួម សង្គម ដែល មិន ចាំបាច់ ប៉ុន្តែ ត្រូវ សន្សំ ទុក សម្រាប់ ថ្ងៃដែលលំបាកយើងមើមិនឃើញវិញ។

២ ទន្សាយ ឈើ ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩១៥, ១៩៧៥

អ្នកដែលកើតក្នុងឆ្នាំទន្សាយ ត្រូវនឹងធាតុឈើ ជាបុគ្គលឆ្លាត រហ័សរហួន និងពូកែធ្វើផែនការ។ ពួកគេហាក់ដូចជា រស់រវើក ប៉ុន្តែបេះដូងបែរចង្អៀត ហើយជារឿយៗឈ្លោះ ជាមួយមិត្តភ័ក្តិ អំពីរឿង តូចតាច ទៅវិញ។ ពួកគេទទួលខុសត្រូវចំពោះការផ្លាស់ប្តូរអារម្មណ៍ភ្លាមៗ ទោះយ៉ាងណាក៏ដោយ ពួកគេលះបង់ដើម្បី ស្នេហា ច្រើន រហូតធ្វើឲ្យស្រមោល នៃ ការ ឈឺ ចាប់ ស្ថិត នៅ ក្នុង ចិត្ត ជា យូរ ហើយ មិន អាច នៅ ជាមួយ មនុស្ស ដែល ខ្លួន ស្រលាញ់បច្ចុប្បន្ន។ ទន្សាយឈើងាយនឹងក្លាយជាមនុស្សអាត្មានិយម ហើយតែងភ្ជាប់វត្ថុឲ្យគេ គឺសម្លឹងឃើញអ្វីម្យ៉ាងពីគេ។ ពួកគេអាចមានជីវិតគ្រួសារកាន់តែចុះសម្រុងគ្នា និងអាជីពកាន់តែរលូន ប្រសិនបើអាចបង្ហាញការគិតគូរដល់អ្នកដទៃកាន់តែច្រើនជាងមុន។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

៣ ទន្សាយ ភ្លើង ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩២៧, ១៩៨៧

មនុស្សដែលកើតក្នុងធាតុភ្លើង ជាប្រភេទមានគំនិតទូលំទូលាយ ឆ្លាត និងអាចបត់បែនបានជាមួយនឹងទស្សនៈប្លែកៗ។ ពួកគេធ្វើការដោយស្មោះត្រង់ ហើយពួកគេកើតមកជាអ្នកដឹកនាំ។ ទន្សាយ ភ្លើងមិនត្រឹមតែចេះវិនិច្ឆ័យ និងប្រើប្រាស់មនុស្សប៉ុណ្ណោះទេ ប៉ុន្តែពួកគេថែមទាំងដឹងពីរបៀបបណ្តុះបណ្តាលទេពកោសល្យផ្សេងៗគ្នា និងប្រមូលផ្តុំរួមគ្នាធ្វើឲ្យពួកគេក្លាយជាគ្រូបង្រៀនដ៏ល្អក្នុងជីវិត។ មនុស្សឆ្នាំទន្សាយមិនគួរភ័យស្លន់ស្លោក្នុងគ្រាមានបញ្ហាដែលនឹកស្មានមិនដល់ ឡើយ តែតាមអនុសាសន៍ គួរ ទិញ អចលនវត្ថុ និង វត្ថុ មាន តម្លៃ ខ្ពស់ នៅ ដើម ឆ្នាំ ទុក បម្រុង វិញ។

៤ ទន្សាយ ធាតុដី ចំពោះអ្នកដែលកើតក្នុងឆ្នាំ  ១៩៣៩, ១៩៩៩

មនុស្សដែលកើតនៅក្នុងធាតុដី គឺមានភាពស្មោះត្រង់។ ទោះយ៉ាងណាក៏ដោយ ពួកគេក៏មានភាពរឹងចចេសចំពោះអ្នកដ៏ទៃក្នុងសកម្មភាពផ្សេងៗ។ ពួកគេមានភាពតឹងរ៉ឹងជាមួយខ្លួនឯងក្នុងការងារ ហើយមានមហិច្ឆតាក្នុងអាជីព តែងតែផ្លាស់ប្តូរពីការងារមួយទៅការងារមួយទៀត។ ពួកគេឧស្សាហ៍ព្យាយាមណាស់ ហើយតែងតែយកចិត្តទុកដាក់ជាពិសេសចំពោះព័ត៌មានលម្អិត ដោយសុខចិត្តធ្វើរឿងតូចតាច ប៉ុន្តែឆាប់ធុញទ្រាន់វិញ។

៥ ទន្សាយ មាស ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩៥១, ២០១១

ទន្សាយ មាស ជាបុគ្គលមានចិត្តល្អ និងអភិរក្សនិយម ដែលមិនចូលចិត្តការប្រកួតប្រជែងជាមួយអ្នកដទៃ។ ពួកគេ មិន ចូលចិត្ត បង្កើត មិត្តភ័ក្តិ ជាមួយ អ្នក ដែល មាន ការ ប្រកួតប្រជែង ឬ ចង់ បាន ជោគជ័យ រហ័ស និង អត្ថប្រយោជន៍ ភ្លាមៗ ទេ។ ពួកគេមានភាពរស់រវើក និងស្វាហាប់ មិនចម្លែកទេដែលទន្សាយ មាស មានមិត្តច្រើនពីគ្រប់មជ្ឈដ្ឋាន ហើយអ្នកដែលមិនមានបុគ្គលិកលក្ខណៈ និងរឹងរូសកម្រជាមិត្តនឹងពួកគេណាស់៕