– ប្រុសស្រីកើតឆ្នាំ ច៖
យោងតាមហោរាសាស្ត្រ មនុស្សប្រុសស្រីណាដែលកើតក្នុងឆ្នាំច ជាមនុស្សមានសម្ដីអាក្រក់រាងគំរោះគំរើយ តែចិត្តល្អ ចូលចិត្តចែករំលែក មិនសូវចេះអែបអបទេតែក៏រឹងត្អឹង និងចូលចិត្តលះបង់ឲ្យគេច្រើនជាងចង់បានពីអ្នកដទៃ តែមានចិត្តស្មោះចំពោះដៃគូមិនងាយប្រែប្រួលដូចគ្នា។
ទោះយ៉ាងណា ខាងលើនេះគ្រាន់តែជាបុគ្គលិកលក្ខណៈជារួមរបស់មនុស្សឆ្នាំចប៉ុណ្ណោះ តាមពិតទៅតាមជាក់ស្ដែងទន្សាយមានធាតុដល់៥ នៅក្នុងទំនាយដោយយោងតាមហោរាសាស្ត្រដែលស្ដែងពីបុគ្គលិកលក្ខណៈរបស់ពួកគេនីមួយៗ។
១ ឆ្កែមាស ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩៧០, ២០៣០
ចំពោះបុគ្គលកើតក្នុងឆ្នាំចមានធាតុមាស ជាមនុស្សមានភាពអភិរក្សនិយមក្នុងជីវិត ពួកគេជាទីពេញចិត្តសម្រាប់មិត្តភ័ក្ដិភេទផ្ទុយគ្នា ដោយសារភាគច្រើនបុរសឆ្នាំនេះច្រើនតែសង្ហា ហើយមនុស្សស្រីមានរូបរាងស្អាត។ ពួកគេតែងតែប្រយ័ត្នប្រយែង និងត្រៀមខ្លួនជួយអ្នកដទៃក្នុងជីវិត ហើយធ្វើអ្វីៗគ្រប់យ៉ាងដោយខ្លួនឯង ជំនួសឲ្យការពឹងផ្អែកលើអ្នកដទៃ ដោយសារការជឿជាក់លើខ្លួនឯងខ្លាំង។ លើសពីនេះ ពួកគេនឹងមិនដែលបោះបង់ក្នុងជីវិតឡើយ រហូតដល់គោលដៅត្រូវបានសម្រេចបាន។
២ ឆ្កែទឹក ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩២២, ១៩៨២
សម្រាប់ឆ្នាំចដែលមានធាតុទឹក គឺជាមនុស្សពូកែគិត និងរៀបចំផែនការឆ្ងាយ បើកផ្លូវសម្រាប់អនាគតឲ្យខ្លួនឯងជានិច្ច។ ពួកគេក៏ក្លាហានហ៊ានប្រឈមមុខនឹងការលំបាកណាមួយពេញមួយជីវិត តែក៏ពេលខ្លះពួកគេគិតតែពីខ្លួនឯងក្នុងជីវិតឬមើលទៅអាត្មានិយម។ បើនិយាយពីសំណាងវិញធាតុទឹកមានជំនាញក្នុងការដោះស្រាយបញ្ហាហិរញ្ញវត្ថុ ដោយប្រើប្រាស់លុយឲ្យបានពេញលេញ ដើម្បីត្រួសត្រាយផ្លូវសម្រាប់អនាគត។ ពួកគេមានជំនាញក្នុងការរកលុយ ដូច្នេះហើយ ធាតុទឹកតែងមានប្រាក់ចំណូលថេរក្នុងជីវិត ទោះបីជាពេលខ្លះ មិនអាចរកលុយបានច្រើនក៏ដោយ។
៣ សត្វឆ្កែឈើ ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩៣៤, ១៩៩៤
មនុស្សដែលកើតក្នុងឆ្នាំចធាតុឈើ មិនត្រឹមតែស្មោះត្រង់និងគួរឲ្យទុកចិត្តប៉ុណ្ណោះទេ ថែមទាំងមានការគិតគូរនិងការយល់ដឹងក្នុងជីវិត ហើយតែងតែប្រាស្រ័យទាក់ទងយ៉ាងគួរសមជាមួយអ្នកដទៃ។ ពួកគេតែងតែគិតពីការតបស្នងដល់អ្នកដែលបានផ្តល់ជំនួយ និងការគាំទ្រដល់ពួកគេ ហើយក៏មានការលះបង់យ៉ាងខ្លាំងចំពោះអាជីពផងដែរ។ មិនថាជួបការលំបាកអ្វីក្នុងជីវិត ពួកគេនឹងព្យាយាមឲ្យអស់ពីសមត្ថភាព ដើម្បីយកឈ្នះលើខ្លួនឯងម្តងមួយៗ។ ពួកគេសក្តិសមនឹងការងារដែលទាមទារការអត់ធ្មត់ខ្លាំង ហើយអាចប្តេជ្ញាចិត្តយ៉ាងពេញលេញចំពោះការងារទាំងនេះ។
៤ ឆ្កែភ្លើង ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩៤៦, ២០០៦
មនុស្សដែលមានធាតុភ្លើង តែងស្វែងរកក្ដីសុបិនជារបស់ខ្លួន ហើយអាចទទួលបានជោគជ័យតាមរយៈភាពវៃឆ្លាត និងការខិតខំប្រឹងប្រែងកន្លងមក។ ពួកគេអាចសម្រេចកិច្ចការដែលអ្នកដទៃប្រគល់ឲ្យពួកគេទាន់ពេលវេលា ទោះជាយ៉ាងណាក៏ដោយ វាជាការលំបាកសម្រាប់ពួកគេក្នុងការធ្វើឲ្យមានការរីកចម្រើនបន្ថែមទៀត ដោយសារតែចង់បានផលប្រយោជន៍ដ៏ពេក។ ធាតុភ្លើងគួរតែផ្តោតលើរឿងមួយក្នុងពេលតែមួយ ដើម្បីធ្វើឲ្យវាល្អឥតខ្ចោះ មុននឹងបន្តទៅកិច្ចការបន្ទាប់ទៀត។ យ៉ាងណាមិញពួកគេងាយនឹងរងឥទ្ធិពលពីទំនាក់ទំនងរវាងបុគ្គល ហើយគួរតែប្រុងប្រយ័ត្នខ្លាំងនៅពេលទំនាក់ទំនងជាមួយនរណាម្នាក់ដែលមិនចូលចិត្ត។
៤ សត្វឆ្កែផែនដី ចំពោះអ្នកដែលកើតក្នុងឆ្នាំ ១៩៥៨, ២០១៨
មនុស្សដែលមានធាតុដីអាចបែងចែកភាពអាក្រក់ទៅល្អបាន ហើយមិនដែលធ្វើអ្វីសល់ពាក់កណ្ដាលឬដើរចោលគ្មានទំនួលខុសត្រូវគឡើយ។ ពេលខ្លះគេមើលមកឆ្នាំចធាតុដីថាជាមនុស្សមិនល្អក្នុងការទាក់ទង ប៉ុន្តែធាតុដីមានការប្រាស្រ័យទាក់ទងគ្នាខ្លាំង។ វាជាទស្សនវិជ្ជារបស់ពួកគេក្នុងការ “ដើរតាមផ្លូវរបស់អ្នក ទុកឲ្យអ្នកដទៃនិយាយ”។ ពួកគេតែងតែមានភាពម៉ឺងម៉ាត់ និងមានទំនួលខុសត្រូវក្នុងការងារ ដែលនាំឲ្យមានឱកាសជោគជ័យខ្ពស់៕
– ឆ្នាំរកា៖
ឆ្នាំរកាជាមនុស្សឧស្សាហ៍ព្យាយាម សង្វាតនឹងការងារ មានភាពស្មោះត្រង់ចំពោះខ្លួនឯង។ ប៉ុន្តែពួកគេក៏ជាមនុស្សមានចិត្តឆេវឆាវ និងនិយាយស្ដីរាងត្រង់ៗ ដែលអាចធ្វើឲ្យមនុស្សជុំវិញប្រកាន់ផងដែរ។ ត្បិតថាឆ្នាំរកានិយាយត្រង់ តែគេមិនមែនជាបុគ្គលលាក់ពុតត្បុត និងបង្កគ្រោះថ្នាក់ដល់អ្នកដទៃឡើយ។ ប្រសិនបើមានស្នេហា មាន់ច្រើនតែស្មោះជាមួយដៃគូ និងលះបង់ឲ្យស្នេហាច្រើនជាងខ្លួនឯង។
ទោះយ៉ាងណា មិនមែនមនុស្សដែលកើតក្នុងឆ្នាំមាន់សុទ្ធតែមានអត្តចរិតដូចៗគ្នានោះទេ ខាងក្រោមនេះគឺជាអត្តចរិតពិតធាតុទាំង ៥ របស់មនុស្សកើតក្នុងឆ្នាំរកា។
១ សត្វមាន់មាស មនុស្សកើតក្នុងឆ្នាំ ១៩២១, ១៩៨១)
មនុស្សធាតុមាស ច្រើនជាបុគ្គលដែលអាចបែងចែកត្រូវខុសបានល្អ មានផ្នត់គំនិតច្បាស់លាស់ និងមានអំណាចពិចារណាឯករាជ្យបំផុតក្នុងចំណោមសញ្ញារាសីចក្រទាំង១២។ ពួកគេមានការតាំងចិត្ត និងក្លាហានហ៊ានប្រឈមមុខនឹងការលំបាកគ្រប់បែបយ៉ាង ហើយពួកគេទទួលបានលាភសំណាងយ៉ាងធំធេង ដោយសារតែការតស៊ូ និងការប្រឹងប្រែងក្នុងជីវិត ដូចពាក្យបុរាណចិនពោលថា “បើគ្មានការតស៊ូក៏គ្មានភាពជោគជ័យ”។
២ សត្វមាន់ទឹក មនុស្សកើតក្នុងឆ្នាំ ១៩៣៣, ១៩៩៣
អ្នកដែលកើតក្នុងឆ្នាំរកា មានធាតុទឹក ច្រើនជានុស្សនៅកណ្ដាលនិងស្របជាមួយមនុស្សជុំវិញខ្លួនជានិច្ច។ ពួកគេក៏ជាមនុស្សឆ្លាត និងរហ័សរហួនដែលអាចស្វែងរកដំណោះស្រាយបានយ៉ាងឆាប់រហ័ស ចំពោះការលំបាកដែលជួបប្រទះ។ទោះបីពេលខ្លះបុគ្គលនេះមានមោទនភាពចំពោះធម្មជាតិក៏ដោយ ក៏ពួកគេមិនផ្សព្វផ្សាយស្នាដៃរបស់ពួកគេនៅគ្រប់ទីកន្លែងដែរ។ ពួកគេមានចិត្តស្លូតបូត និងមានចិត្តអាណិតអាសូរ ហើយតែងតែបណ្ដោយខ្លួនឲ្យមានស្នេហា និងប៉ះពាល់ដល់ជីវិតមនុស្សដែលខ្លួនស្រឡាញ់ទៅវិញ។
៣ សត្វមាន់ឈើ មនុស្សកើតក្នុងឆ្នាំ ១៩៤៥, ២០០៥
ចំពោះបុគ្គលដែលកើតក្នុងធាតុឈើ ច្រើនតែមានគេចូលចិត្តឬត្រូវបានហ៊ុមព័ទ្ធដោយអ្នកដទៃ។ ពួកគេពូកែលេងសើចដើម្បីបន្ធូរអារម្មណ៍តានតឹង ហើយយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះគ្រួសារជានិច្ច។ មាន់ឈើក៏មានភាពស្វាហាប់ និងមានទំនុកចិត្តខ្លាំង ទោះជាយ៉ាងណាក៏ដោយ ពួកគេក៏មានអារម្មណ៍ទន់ភ្លន់ខ្លះដែរ ដើម្បីចង់បានការស្រលាញ់ពីអ្នកដទៃ។ មាន់ឈើក៏មានសំណាងក្នុងការរកលុយ តែបែរជាមិនសូវជាពូកែសន្សំ ឬមិនស្ថិតស្ថេរទាំងការងារ និងហិរញ្ញវត្ថុ។ប្រសិនបើពួកគេរកលុយដោយប្រើយុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាព ត្រូវចេះទិញមាស ឬអចលនវត្ថុមួយចំនួនការពារខ្លួនទប់ទល់នឹងគ្រាអាសន្ន។
៤ សត្វមាន់ភ្លើង មនុស្សដែលកើតក្នុងឆ្នាំ ១៩៥៧, ២០១៧
មាន់ភ្លើងច្រើនឲ្យតម្លៃលើភាពស្មោះត្រង់ផ្ទាល់ខ្លួនខ្លាំង តែងតែរក្សាពាក្យសម្ដីរបស់ពួកគេ ហើយមានអារម្មណ៍ខ្លាំងក្នុងការរក្សាពេលវេលា និងទំនួលខុសត្រូវក្នុងការងារ។ បុគ្គលនេះមានភាពអន្ទះអន្ទែងក្នុងជីវិត តែងតែមានអារម្មណ៍ថាមានអ្វីដែលបាត់ ប្រសិនបើពួកគេមិនធ្វើកិច្ចការនោះ។ ទាក់ទងនឹងអាជីពរបស់ពួកគេ ធាតុភ្លើង គឺជាសកម្មជនដែលផ្តោតលើអាជីព ជាហេតុនាំឲ្យពួកគេងាយនឹងទទួលបានជោគជ័យក្នុងវ័យកណ្ដាល។ ពួកគេអាចជួបប្រទះការលំបាកជាច្រើនក្នុងការអភិវឌ្ឍទំនាក់ទំនងស្នេហា ជាពិសេសបុរស។ ពួកគេមិនគួរបាក់ទឹកចិត្តក្នុងការស្វែងរកសេចក្ដីស្រឡាញ់របស់ខ្លួនឡើយ ប៉ុន្តែគួរតែត្រូវបានលើកទឹកចិត្តឲ្យទទួលបានជោគជ័យ ទោះបីជាមានការលំបាកនៅខាងមុខក៏ដោយ។
៥ មាន់ជល់ផែនដី មនុស្សដែលកើតក្នុងឆ្នាំ ១៩០៩, ១៩៦៩
មនុស្សដែលកើតនៅក្នុងធាតុនៃភពផែនដី ជាសត្វមាន់ដែលមានភាពរស់រវើក និងចិត្តទូលាយជាមួយមនុស្សគ្រប់គ្នា។ ពួកគេចូលចិត្តធ្វើដំណើរទៅរកមិត្តថ្មីពីគ្រប់មជ្ឈដ្ឋាន ហើយថែមទាំងព្យាយាមឲ្យអស់ពីសមត្ថភាពដើម្បីកសាងកេរ្តិ៍ឈ្មោះក្នុងចំណោមមិត្តភ័ក្ដិ ដែលនាំឲ្យពួកគេទទួលបានការជឿទុកចិត្ត និងការគោរពខ្ពស់ពីអ្នកដទៃ។ ចំពោះអាជីពរបស់ពួកគេ ស្ថានភាពសំណាងជាបន្តបន្ទាប់ ហើយអាចទទួលបានភាពជោគជ័យយ៉ាងខ្លាំង ដោយមានជំនួយពីមហាសេដ្ឋី។ ទោះជាយ៉ាងណាក៏ដោយ មាន់ជល់គួរតែប្រុងប្រយ័ត្នក្នុងជីវិត ហើយមិនគួរមានត្រេកត្រអាល ឬរីករាយនៅពេលសម្រេចបានអ្វីមួយពេកទេ៕