នៅក្នុង វប្បធម៌ ចិន ប្រជាជន ជឿថា លេខជានិមិត្តរូបដែល អាច នាំ សំណាង និង លាភសក្ការ ដល់ ពួកគេ ។ ដូច្នេះហើយ មុនចាប់បើករបររកស៊ី ឬរៀបចំពិធីមង្គលនានា ប្រជាជនចិន តែងប្រុងប្រយ័ត្នចំពោះការជ្រើសរើសលេខមកប្រើប្រាស់ ព្រោះវាទាក់ទងគ្នាខ្លាំងជាមួយនឹងរាសីចក្ររបស់ពួកគេ។
ជាមួយគ្នានោះ លេខ ៨, ២, ៦, និង ៩ គឺជាលេខសំណាងជាងគេ ដែលប្រជាជនចិនពេញនិយមបំផុត ហើយការបញ្ចូលលេខខាងលើយកមកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ត្រូវបានចាត់ទុកជាលេខសំណាងផងដែរដូចជា ៦៦, ៨៨, ឬ១៦៨ ជាដើម។
លេខ ៨
លេខ ៨ ត្រូវ បាន គេ ជឿ ថា ជា លេខ សំណាង បំផុត នៅ ប្រទេស ចិន ព្រោះ លេខ ៨ មាន ទំនាក់ ទំនង នឹង ទ្រព្យ សម្បត្តិ។ “ប្រាំបី” (八) ជាភាសាចិនត្រូវបានហៅថា “បា” ហើយស្តាប់ទៅស្រដៀងនឹង “ហ្វា” ដែលមានន័យថា “សុខសប្បាយ” ឬ “ក្លាយជាអ្នកមានក្នុងរយៈពេលដ៏ខ្លី” ។
ក្នុងពេលអតីតកាល ប្រជាជនចិនតែងជ្រើសរើសលេខ ៨ ជាពេលវេលា ឬកាលបរិច្ឆេទនៃព្រឹត្តិការណ៍សំខាន់ៗនៅក្នុងស្រុកទេស។ ឧទាហរណ៍ ពិធីបើកការប្រកួតកីឡាអូឡាំពិកទីក្រុងប៉េកាំង ឆ្នាំ២០០៨ បានចាប់ផ្តើមនៅយប់ថ្ងៃទី៨ ខែ៨ (សីហា) ឆ្នាំ២០០៨ វេលាម៉ោង ៨, ៨នាទី និង ៨វិនាទី ។
ក្រៅពីនោះជនជាតិចិន តែងយកលេខ ៨ ប្រើនៅក្នុងករណីជាច្រើនទៀតដូចជា លេខផ្ទះ លេខទូរសព្ទ សា្លកលេខ ថ្ងៃរៀបការ និងថ្ងៃបើកអាជីវកម្មថ្មីជាដើម។
លេខ ៦
៦ (六) បញ្ចេញសំឡេង “លីវ” ត្រូវបានគេចាត់ទុកថាមានសំណាងផងដែរ ព្រោះស្តាប់ទៅដូចជាពាក្យដែលមានន័យថា “ហូរ” ដែលវាបង្ហាញពីភាពរីកចម្រើនក្នុងជីវិត។ វាក៏មានន័យដែរថា សុខសប្បាយ។ ស្រដៀងគ្នាទៅនឹងលេខ៨ លេខ៦ ត្រូវគេពេញនិយមប្រើជាស្លាកលេខ និងលេខទូរសព្ទ។ នៅពេលដែលគូស្នេហ៍ភ្ជាប់ពាក្យ ខាងកូនកម្លោះតែងផ្តល់បណ្ណាការដល់គ្រួសារកូនក្រមុំ ជាលុយដែលមានខ្ទង់លេខ ៦ ជានិច្ច ព្រោះគេជឿថាបណ្ណាការនេះបង្ហាញពីជីវិតចុះសម្រុងគ្នាសម្រាប់គូស្នេហ៍។
លេខ ៩
៩ (久) បញ្ចេញសំឡេង “ជូរ” គឺជាលេខដែលពេញនិយម មិនខុសពីលេខ ៦ និង ៨ នោះទេ។ វាស្រដៀងទៅនឹងពាក្យដែលមានន័យថា រៀងរហូត។ ជាទម្លាប់នៅក្នុងប្រទេសចិន ក្នុងទិវានៃក្ដីស្រឡាញ់ ការជូននូវផ្កាកុលាបចំនួន ៩៩ ទង គឺតំណាងឱ្យក្ដីស្រឡាញ់ស្ថិតស្ថេរជានិរន្ត៍។ ៩ គឺជាលេខមួយខ្ទង់ខ្ពស់ជាងគេក្នុងចំណោមលេខមួយខ្ទង់ ដូច្នេះហើយ វាតំណាងឱ្យភាពពេញលេញនៃជីវិត។
លេខ ២
ជនជាតិចិនជឿជាក់យ៉ាងមុតមាំលើភាពសុខដុមរមនា និងតុល្យភាព ដូច្នេះលេខគូទទួលបានការប្រើប្រាស់ជាងលេខសេស។ ២ (两) បញ្ចេញសំឡេង “អឺ” ឬ “លៀង” ត្រូវបានគេចាត់ទុកជាលេខសំណាង ព្រោះជនជាតិចិនជឿថា អ្វីៗដែលល្អៗនឹងចូលមកជាគូ។ ដូចនេះទើបបានជាគេសង្កេតឃើញនៅក្នុងតួអក្សរ នៅក្នុងម៉ាកយីហោ ឬអំណោយមួយចំនួនតែងភ្ជាប់ជាមួយលេខ២ មិនសូវខាន។
លេខ ៣
៣ (三) សូរសព្ទ “សាន” ត្រូវបានគេចាត់ទុកជាលេខលាភលេខជ័យមួយផងដែរ ដោយសារតែវាភាពស្រដៀងគ្នានៃពាក្យដែលមានន័យថាកំណើត។ លើសពីនេះទៀត លេខនេះតំណាងឱ្យដំណាក់កាលទាំងបីក្នុងជីវិតរបស់មនុស្សគឺ កំណើត អាពាហ៍ពិពាហ៍ និងមរណភាព។
លេខ ៥
៥ (五) ដែលបញ្ចេញសំឡេង “វូ” ត្រូវបានផ្សារភ្ជាប់ជាមួយនឹងធាតុទាំងប្រាំរួមមាន ដី ទឹក ភ្លើង ឈើ លោហៈ ដែលវាត្រូវបានចាត់ទុកជាមូលដ្ឋាននៃការកកើតពិភពលោកក្នុងវប្បធម៌ចិនបុរាណ ហើយត្រូវបានផ្សារភ្ជាប់ជាមួយនឹងអធិរាជចិនដូចគ្នា។
ឧទាហរណ៍មួយគឺច្រក Tiananmen ដែលជាច្រកចូលដ៏សំខាន់ទៅកាន់ទីក្រុងហាមឃាត់។ ក្លោង ទ្វារ នេះ មាន ក្លោង ទ្វារ ចំនួន ៥។ នៅក្នុងប្រវត្តិសាស្ត្រចិន លេខ ៥ ត្រូវបានគេប្រើនៅក្នុងចំណាត់ថ្នាក់ជាច្រើនដូចជា រសជាតិប្រាំ (ផ្អែម ជូរ ប្រៃ ហឹរ ចត់) ភ្នំពិសិដ្ឋចំនួនប្រាំ (Huashan, Hengshan នៅហ៊ូណាន, Hengshan នៅ Shanxi, Songshan និង Taishan) ជាដើម។
លេខ ៧
៧ (七) បញ្ចេញសំឡេង “ឈី” គឺជាលេខដែលតំណាងឱ្យការរួបរួម និងភាពសុខដុមរមនា។
លេខ ១៣
នៅប្រទេសលោកខាងលិចលេខ ១៣ ត្រូវបានគេចាត់ទុកជាលេខចង្រៃ។ ប៉ុន្តែនៅក្នុងវប្បធម៌ចិន លេខ ១៣ គឺជាលេខសំណាង ដែលមានន័យថា “កំណើន” ឬ “ភាពរស់រវើក” ៕