Breaking
Sat. Dec 9th, 2023

យោង តាម គេហទំព័រ ស្តេច ហោរ ឥណ្ឌា ដែល ល្បី បំផុត បាន ទស្សន៍ ទាយ ថា លោក អ្នក ធ្លាប់តែ ដឹង អំពី ការ ទស្សន៍ ទាយ ទាក់ទង ទៅ នឹង ថ្ងៃកំណើត ឬ ឆ្នាំ កំណើត របស់ អ្នក ចំណែក ការ ទស្សន៍ ទាយ ទាក់ទិន នឹង ខែ កំណើត របស់ ខ្លួន វិញ ប្រហែលជា មិន ដែល ដឹង ទេ ។ តាម ពិត ទៅ ខែ កំណើត របស់ អ្នក ក៏ បាន បញ្ជាប់ ប្រាប់ អំពី ចរិតលក្ខណៈ លាភ សំណាង ឬ ក៏ បញ្ហា សុខភាព ផង ដែរ ។ តើ លោក អ្នក កើត ចំ ខែ ណា ? សូម មើល ក្បួនតម្រា បកស្រាយ តាម លំដាប់ ខែ នីមួយ ៗ ដូច តទៅ ៖

អ្នក កើត ខែមករា គេ ជា មនុស្ស រឹងរូស បន្តិច មិនសូវ ចេះ មាត់ក ប៉ុន្តែ ជា ដៃគូ ពិភាក្សា ដ៏ ល្អ ហើយ គេ ជា មនុស្ស ដែល មានចិត្ត ល្អ អាណិតអាសូរ គេឯង មាន ទំនុកចិត្ត លើ ខ្លួនឯង គិតគូរ ជួយ គេ ជួយ ឯង មានការ ចង ចាំ ល្អ ឆ្លាត មានចំណេះ ដឹង ច្រើន ចូល ចិត្ត មើល ព័ត៌មាន ចេះ គ្រប់គ្រង ខ្លួនឯង កុំ ឲ្យ អ្នក ដទៃ រិះគន់ ចេះ អភិវឌ្ឍ ខ្លួនឯង ជា និច្ច ។ មនុស្ស នេះ មិន ងាយ ឈឺ ផ្តេសផ្តាស ទេ ឯ រឿង ស្នេហា គេ មាន ជម្រើស ច្រើន ក្នុង ជ្រើសរើស យ៉ាង ល្អិតល្អន់ ។

អ្នក កើត ខែកុម្ភៈ គេ ជា មនុស្ស មាន តម្លាភាព មិន ងាយ ខឹង ចូល ចិត្ត បង្កើន មិត្ត មានគំនិត ច្រើន ពូកែ សម្រេចចិត្ត ចូល ចិត្ត ដើរ លំហែ យុត្តិធម៌ មាន ទំនុកចិត្ត ខ្ពស់ និង មានការ ព្រួយបារម្ភ ចំពោះ សាច់ញាតិ ឬ មនុស្ស ដែល ខ្លួន ស្រលាញ់ ។ មនុស្ស នេះ មិន ងាយ ឈឺ ទោះជា ឈឺ ក៏ ១ ថ្ងៃ ឬ ២ ថ្ងៃជា វិញ ហើយ តែ គេ ជា មនុស្ស ងាយ រង គ្រោះ ក្នុង រឿង ស្នេហា ។

អ្នក កើត ខែមីនា មនុស្ស កើត ខែ នេះ តែង មាន អាថ៌ កំបាំង ផ្ទាល់ខ្លួន មិន ចង់ ឲ្យ គេ ដឹង ប៉ុន្តែ ចូល ចិត្ត ជីកឫស ជីក គល់ រឿង អ្នក ដទៃ ណាស់ ។ គេ ជា មនុស្ស គិត ធ្វើ អ្វី គឺ ធ្វើ ហ្នឹង ភ្លាម ហើយ សម្រេច ចិត្តបាន លឿន ហើយ ត្រឹមត្រូវ និង ជា មនុស្ស មិន ងាយ បោះបង់ គោលដៅ ចោល ឡើយ ហើយ គេ ជា មនុស្ស មិនសូវ ចេះ ឈឺ ថ្កាត់ ទេ ។

អ្នក កើត ខែមេសា គេ ជា មនុស្ស សកម្ម ខ្លាំង ណាស់ ចំពោះ ការងារ ។ ទោះជា យ៉ាងណា គេ ក៏ ជា មនុស្ស ម្នាក់ ដែល មាន មហិច្ឆតា ខ្ពស់ មាន ឥទ្ធិពល ចូល ចិត្ត សង្គម ចូល ចិត្ត ឱ្យ គេ សរសើរ យកចិត្តទុកដាក់ ក្នុង រឿង ស្នេហា ពោល គឺ ស្រលាញ់ គេ គឺ ចង់ ឲ្យ គេ ស្រលាញ់ ខ្លួន វិញ ហើយ គេ ក៏ ជា មនុស្ស មិន ចេះ ពុតត្បុត លាក់លៀម និង ផ្លាស់ ប្តូរ លឿន នោះ ដែរ ។ មនុស្ស នេះ ធន់ នឹង ជំងឺ ណាស់ ឈឺ ល្មម ៗ មើលទៅ ដូច ធម្មតា ។

អ្នក កើត ខែឧសភា ជា ប្រភេទ មនុស្ស រឹងរូស ពិបាក យល់ចិត្ដ មាន មហិច្ឆតា ខ្លាំង និង ចូល ចិត្ត បង្រៀន គេ ហើយ ឲ្យ គេ បង្រៀន វិញ ។ មនុស្ស នេះ តែងតែ សម្លឹង មើល គុណវិបត្តិ និង ភាព ទន់ខ្សោយ របស់ អ្នក ដទៃ ជា និច្ច ដើម្បី យក មក កែខៃ ស្ថាបនា ខ្លួនឯង ផង ដែរ ។ មនុស្ស ប្រភេទ នេះ មិន ងាយ ឈឺ ផ្តេសផ្តាស ទេ ។ ប្រសិនបើជា មនុស្ស ស្រី កើត ខែ នេះ វិញ គឺ មាន ភាព រ៉ូ មែន ទិច ប៉ុន្តែ មាន ភាព អៀនខ្មាស ច្រើន ។

អ្នក កើត ខែមិថុនា មនុស្ស កើត ខែ នេះ មាន ភាព ស្មោះត្រង់ ជាដើម ទុន តាំងពី កំណើត និង មានការ ប្តេជ្ញា ចិត្ត ដើម្បី សម្រេច គោលដៅ របស់ ខ្លួន ជា និច្ច ។ គេ ជា មនុស្ស ស្រឡាញ់ សេរីភាព និង ស្អប់ ការ រឹតត្បិត សេរីភាព ហើយ ថែម ទាំង មិន ចូល ចិត្ត រឿង អ្វី ដែល ឥតប្រយោជន៍ ។ ទន្ទឹម នឹង នេះ ផង ដែរ គេ ជា ប្រភេទ មនុស្ស ល្អ ម្នាក់ ដែល ស្រឡាញ់ មិត្តភក្តិ ជា ខ្លាំង ប៉ុន្តែ កម្រ នឹង បង្ហាញ វា ចេញ មក ក្រៅ ។ មនុស្ស នេះ ហ៊ាន ប្រថុយ សព្វគ្រប់ បែប យ៉ាង ដើម្បី ទទួល បាន ជោគជ័យ ក្នុង ជីវិត របស់ គេ ។

អ្នក កើត ខែកក្កដា គេ ជា មនុស្ស ចូល ចិត្ត យកអាសា អ្នក ដទៃ ជា មនុស្ស កតញ្ញូ និង គួរ ឲ្យ រាប់អាន បំផុត ។ គេ ចូល ចិត្ត សង្កេត និង វាយតម្លៃ អ្នក ដទៃ ហើយ បើ អ្នក ណា ធ្វើ អាក្រក់ ដាក់ គេ គេ ក៏ ពូកែ សងសឹក ទៅ វិញ ភ្លាម ៗ ដែរ ប៉ុន្តែ មនុស្ស នេះ មិន ចេះ គុំ យូរ ទេ ។ អ្នក កើត ខែ នេះ រមែង មាន ប្រាជ្ញា ឈ្លាសវៃ រួសរាយ រាក់ទាក់ ពូកែ ដោះស្រាយ បញ្ហា និង ពូកែ ភាសា ការទូត ។ គេ ចូល ចិត្ត ជួយ សម្រាលទុក្ខ របស់ មិត្តភក្តិ និង មនុស្ស ជុំវិញ ខ្លួន គេ ដោយ សេចក្តី ក្លាហាន និង មិន ភ័យ ខ្លាច អ្វី ឡើយ ។ ជំងឺ ដែល គេ ជួប ជា ញឹកញាប់ គឺ ឈឺក្បាល ។ ទន្ទឹម នឹង នេះ គេ ជា មនុស្ស មានការ ចង ចាំ ល្អ ចូល ចិត្ត សិច ស៊ី តែ មិន លើសលប់ ពេក ទេ ។

អ្នក កើត ខែសីហា អ្នក កើត ខែ នេះ មាន ឆន្ទៈ មោះមុត គំនិត ល្អិតល្អន់ តែ ងាយ ខឹង ជាទី បំផុត ។ គេ ជា មនុស្ស គួរ ជាទី ទាក់ទាញ និង ជាទី ស្រលាញ់ ចំពោះ អ្នក ដទៃ ព្រោះ គេ មានគំនិត ជ្រៅជ្រះ ។ ជំងឺ ដែល គេ តែងតែ ជួប ប្រទះ គឺ ពាក់ព័ន្ធ ត្រចៀក និង ក ហើយ គេ ជា មនុស្ស ដែល មិន មានកូន ច្រើន ទេ ។

អ្នក កើត ខែកញ្ញា គេ ជា មនុស្ស មិនសូវ ចេះ មាត់ក ប៉ុន្តែ ជា ដៃគូ ពិភាក្សា ការងារ ដ៏ ល្អ ហើយ គេ ជា មនុស្ស ដែល មានចិត្ត ល្អ អាណិតអាសូរ គេឯង មាន ទំនុកចិត្ត លើ ខ្លួនឯង គិតគូរ ជួយ គេ ជួយ ឯង មានចំណេះ ដឹង ច្រើន ចេះ គ្រប់គ្រង ខ្លួនឯង កុំ ឲ្យ អ្នក ដទៃ រិះគន់ ចេះ អភិវឌ្ឍ ខ្លួនឯង ជា និច្ច ។ មនុស្ស នេះ មាន បញ្ហា សុខភាព ភ្នែក ឯ រឿង ស្នេហា គេ ជា មនុស្ស ស្មោះ ស្នេហ៍ ជា និច្ច ។

អ្នក កើត ខែតុលា ជា ប្រភេទ មនុស្ស គិតគូរ វែង ឆ្ងាយ ជាមួយនឹង ទស្សនៈ ត្រឹមត្រូវ មួយ ជា មនុស្ស រួសរាយ រាក់ទាក់ ចេះ គោរព ចាស់ទុំ ចូល ចិត្ត ទី នុយ ស្អាតបាត ចូល ចិត្ត គិត ពី អ្វី ដែល ថ្មី ហើយ ទំនើប សុបិន ច្រើន និង មាន ជំនាញ ពិសេស ខាង តស៊ូ មតិ ។ ជំងឺ ដែល គេ ឧស្សាហ៍ ជួប ជា ញឹកញាប់ គឺ បញ្ហា ផ្លូវដង្ហើម ។

អ្នក កើត ខែវិច្ឆិកា គេ ជា មនុស្ស ស្ងប់ស្ងាត់ ចូល ចិត្ត ចំណាយ ពេលវេលា នៅ កន្លែង ដែល ស្ងៀមស្ងាត់ ។ ពី ធម្មជាតិ គេ មាន ភាព ស្មោះត្រង់ មានការ ព្រួយបារម្ភ អំពី សុវត្ថិភាព អ្នក ដទៃ ជាង ខ្លួនឯង ។ មនុស្ស នេះ មាន ជំនាញ ពិសេស ខាង ដឹកនាំ មនុស្ស បង្ហាត់បង្រៀន មនុស្ស ដោយ ប្រុង ប្រយ័ត្ន ។ គេ ស្រលាញ់ មនុស្ស ស្មើ ៗ គ្នា មិន លម្អៀងចិត្ត ឡើយ ។ ជំងឺ ដែល គេ ងាយ នឹង ជួប ប្រទះ គឺ ពាក់ព័ន្ធ នឹង ក្រពះ ។ ចំពោះ ស្នេហា គេ ងាយ នឹង រង គ្រោះ ឈឺចាប់ ហើយ ត្រូវ ប្រើ ពេលវេលា យូរ ដើម្បី ព្យាបាល ។

អ្នក កើត ខែធ្នូ គេ ជា មនុស្ស ពូកែ ដោះស្រាយ បញ្ហា សប្បុរ ធម៌ មាន អំនួត ងាយ ខឹង ពូកែ ច្រណែន មានគំនិត ឯករាជ្យ ។ ទោះជា យ៉ាងណា គេ ជា មនុស្ស រ៉ូ ម៉ែ ន ទិច ចូល ចិត្ត និង ខ្វល់ខ្វាយ អំពី ក្តី ស្នេហា និង ចូល ចិត្ត សាង មិត្ត ជាង សត្រូវ ។ ប៉ុន្តែ គេ ជា មនុស្ស ដែល មាន សុខភាព ខ្សោយ បន្តិច ដែល ងាយ នឹង មាន ជំងឺ ព្រោះ ប្រព័ន្ធ ភាពស៊ាំ ក្នុង ខ្លួន មិនសូវ អំណោយផល ៕

By daily

Related Post

×

Like us on Facebook