ផ្ទះមិនត្រឹមផ្ដល់ជាទីជម្រកតែក្នុងទិដ្ឋភាពផ្សេងៗ រួមទាំងបញ្ហាទ្រព្យសម្បត្តិនិងសុមង្គលក្នុងផ្ទះនោះទេ តែសម្រាប់អ្នកដែលជឿលើវិទ្យាសាស្ត្រហុងស៊ុយ ប្រាកដជាមានជំនឿខ្លាំងណាស់។
ប្រសិនបើអ្នកចង់ឲ្យក្នុងផ្ទះមានតែរឿងល្អៗចូលមក ជាពិសេសផ្នែកហិរញ្ញវត្ថុ ចូរប្រញាប់រៀបចំផ្ទះតាមរបៀបខាងក្រោមនេះ៖
១ ផ្ទះត្រូវមានរាងចតុកោណកែងជ្រៅ
២ ខាងមុខផ្ទះគួរបែរមុខទៅទិសខាងត្បូងទើបប្រសើរ ដើម្បីទទួលបានថាមពលល្អនៅក្នុងផ្ទះ
៣ ទ្វារខាងមុខគួរតែនៅខាងឆ្វេងដៃនៃផ្ទះ មិនត្រូវគ្នានឹងទ្វារខាងក្រោយទេ
៤ ប្រយ័ត្នកុំឲ្យចាស់ទ្រុឌទ្រោមពេក
៥ នៅខាងក្នុងផ្ទះ គួរតែបើកចំហ រក្សាឲ្យស្អាតជានិច្ច
៦ ចំនួនជណ្តើរគួរតែសេស ហើយមានទីតាំងនៅទល់នឹងជញ្ជាំងនៅសងខាងផ្ទះ
៧ រៀបចំជ្រុងណាមួយដែលមិនជិតបន្ទប់សម្រាប់ដាក់តាំងវត្ថុស័ក្តិសិទ្ធិ គ្រឿងលម្អដ៏ស្រស់ស្អាតផ្សេងៗ
៨ ដាំដើមឈើនៅតំបន់ជុំវិញផ្ទះ ដើម្បីឲ្យមានម្លប់ត្រជាក់។
ទោះយ៉ាងណា នេះគ្រាន់តែជាជំនឿហុងស៊ុយសម្រាប់អ្នកដែលមានជំនឿតែប៉ុណ្តោះ! ប្រសិនបើលោកអ្នកចង់ឲ្យផ្ទះមានសុភមង្គល គ្មានរឿងរកាំរកូស ចូរធ្វើតាមចំណុចទាំង៨ខាងលើនេះ៕