ហោរាសាស្រ្ត

ជួបមហាសំណាងមានលាភមាសប្រាក់សម្រាប់អ្នកកើតឆ្នាំ ជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ច ក្នុងចន្លោះបីថ្ងៃ 26, 27, 28

យោងតាមការទស្សន៍ទាយរបស់គេហទំព័រហោរាសាស្ត្រចិនសែដែលល្បីឆុតបំផុតបានបញ្ជាក់ថាឆ្នាំទាំងជូត ឆ្លូវ ថោះ ម្សាញ់ មមែ វក រកា ច ជួបមហាសំណាងមានលាភមាសប្រាក់ដែលជាការកែប្រែជីវិតថ្មីចន្លោះថ្ងៃ 26, 27, 28

ឆ្នាំជូត លាភធំទាំងពួងនឹងហូរចូលដូចទឹក ការងាររកសុីអ្វីបានដូចប្រាថ្នា ពណ៌នៃលាភសំណាងពណ៌ខៀវ, លេខនៃលាភសំណាងលេខ៨៩ លោកអ្នកមានលាភមានជ័យមានលុយចូលហូរហៀរការរកទទួលទានគ្រប់ច្រកល្ហកបានទទួលផលហួសពីការស្មានប្រាក់ចូលមកគ្រប់ទិសទី។ អ្នកប្រកបការងាររកស៊ីជួញដូរបានផលចំណេញកប់ក្តោង។

ឆ្នាំឆ្លូវ(គោ) រាសីឡើងខ្ពស់ត្រដែតប្រកបកិច្ចការអ្វីតែងហុចផលមកវិញយ៉ាងគាប់ប្រសើរ។ នៅអំឡុងពេលនេះជាវេលាល្អបំផុតក្នុងការធ្វើអ្វីមួយទោះជាការងារឯកជនឬការងារក្រុមហ៊ុនតែងហុចផលមកវិញជាទីកក់ក្តៅ។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញបើលោកអ្នកចង់បើកហាងថ្មីឬផ្លាស់ទីកន្លែងលក់ដូរក៏ជាឱកាសល្អប្រពៃណាស់លាភប្រាក់ ហូរចូលដូចចាក់ទឹក។ ការធ្វើដំណើរទៅទីឆ្ងាយជិតជួបតែសេចក្តីសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ រីឯសម្ព័ន្ធភាពស្នេហាគូស្វាមីភរិយាកំលោះក្រមុំមានតែភាពស្រស់ស្រាយនិងយល់ចិត្តគ្នាប្រពៃណាស់។

ឆ្នាំថោះ រាសីឡើងខ្ពស់ត្រដែតមានតែភាពស្រស់ស្រាយនិងស្នាមញញឹមជានិច្ច។នៅអំឡុងពេលនេះបើលោកអ្នកចង់ពឹងពាក់ឬខ្ចីបុលប្រាក់ពីអ្នណា រមែងហុចផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ បើជាអ្នកប្រកបរបររកស៊ីជួញដូរវិញទោះចេញធ្វើជំនួញទីជិតទីឆ្ងាយមានការលូតលាស់ទៅមុខជានិច្ចឯផលកម្រៃទៀតសោតក៏ចូលមកយ៉ាងក្រាស់ក្រែលគួរជាទីកក់ក្តៅ។ ការធ្វើដំណើរទៅទីជិតឆ្ងាយជួបតែសុខក្សេមក្សាន្តទាំងពេលទៅនិងត្រឡប់មកវិញ។ ចំពោះសម្ព័ន្ធភាពស្នេហាប្រុសស្រីមានតែការយល់ចិត្តគ្នាល្អណាស់.

ឆ្នាំម្សាញ់ លេខនៃលាភសំណាងលេខ៦៧ពណ៌នាំសំណាងលឿងតាំងព្រលប់ថ្ងៃនេះរហូតដល់ព្រឹកស្អែកជាពេលវេលាមាសមានលាភមានជ័យមានលុយចូលហូរហៀរ។ រាល់ការងាររកទទួលទានបានផលចូលមកគ្រប់ទិសទីរីឯអ្នករកស៊ីជួញដូរវិញកាក់កបកាន់តែខ្លាំងបើមានការបើកមុខរបរថ្មីផងគឺពិតជាល្អបំផុតសម្រាប់ឱកាសពិសេសនេះ។

ឆ្នាំមមែ រាសីឡើងខ្ពស់ត្រដែតទទួលជោគជ័យលើការងារដ៏ត្រចះត្រចង់។ នៅអំឡុងពេលនេះដួងរាសីរបស់លោកអ្នកគាប់ប្រសើរខ្លាំងណាស់លោកអ្នកអាចសម្រុកការងារឱ្យពេញដៃពេញជើងព្រោះថាផលល្អនៅចាំហុចឱ្យជានិច្ចហើយបើចង់ចរចាពីរឿងអ្វីមួយក៏តែងឆាប់ត្រូវរ៉ូវគ្នាដែរ។ អ្នកប្រកបរបររកស៊ីជួញដូរវិញការចេញធ្វើជំនួញទីជិតឆ្ងាយមានភាពលូតលាស់ទៅមុខប្រសើរណាស់ឯផលកម្រៃទៀតសោតក៏ចូលមកហូរហៀរ។ ចំណែកសម្ព័ន្ធភាពស្នេហាស្វាមីភរិយកំលោះក្រមុំមានតែភាពផ្អែមល្អែមរកគ្នាប្រពៃណាស់

ឆ្នាំវក លាភធំចាំងចូលក្នុងជីវិតមានហុងស៊ុយល្អង៉ូវហេងឡើងខ្ពស់សម្បូរលុយចាយនិងមានលាភធំដទៃទៀតចូលមកក្នុងពេលដំណាលគ្នានេះ។តាមជើងលេខបានកំណត់ថាអ្នកកើតឆ្នាំនេះមានលាភមានជ័យលុយធំចូលមកហៀរដៃនៅក្នុងអំឡុងពេលនេះនិងជាអ្នកមានបញ្ញវាងវៃអាចសម្រេចរាល់ការងារល្អប្រសើរ។ ខមិន168 ដើម្បីអោយមានលាភមានជ័យហូរចូលមិនដាច់

ឆ្នាំរកា ការងារ គួរ បង្កើត ទំនាក់ទំនង ល្អជាមួយ អ្នករួមការងារ។ លុយកាក់មានឱកាសបង្កើនចំណូលថែម ។ មនោសញ្ចេតនាគួរម្ចាស់ការជាងនេះក្នុងរឿងមនោសញ្ចេតនា។ លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែតបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។ពណ៌នៃលាភសំណាងពណ៌ខៀវ, លេខនាំសំណាងលេខ២៩។

ឆ្នាំច លោកអ្នកមានលាភមានលុយហូរចូលដូចភ្លៀងធ្លាក់ពីលើមេឃ។ តាមទំនាយកំពូលហោរាចិនបានបង្ហាញថាមានលាភធំលុយធំហូរចូលកាន់តែខ្លាំងរាសីឡើងខ្ពស់ត្រដែតបើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរអ្វីតែងផ្តល់ផលល្អនិងទទួលបានផ្លែផ្កាតបមកវិញយ៉ាងគាប់ប្រសើរ។ រាល់ការងាររកទទួលទានមានលាភមានលុយចូលច្រើននិងមានអ្នកនាំប្រាក់មកឱ្យដល់ផ្ទះ។ពណ៌នៃលាភសំណាងពណ៌ក្រហម, លេខនាំសំណាងលេខ១៩។