ហោរាសាស្រ្ត

ឆុត១០០% អ្នកកើតឆ្នាំម្សាញ់ កុំទាន់មើលរំលងរឿងទាំងនេះក្នុងឆ្នាំ២០២៣

យោងតាមក្បួនហោរាសាស្ត្រចិន ឆ្នាំម្សាញ់ សត្វពស់ នៅក្នុងឆ្នាំ២០២៣ នឹងរីកចម្រើនទៅមុខយ៉ាងរលូន ហើយជាទូទៅសំណាងរបស់អ្នកនឹងស្ថិតស្ថេរបានយូរអង្វែង សឹងពេញមួយឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារឥទ្ធិពលនៃផ្កាយសំណាង និងគ្រោះក្នុងឆ្នាំនេះ រាសីនឹងមានការប្រែប្រួលតាមខែមួយចំនួន។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

អាជីព

ចូលឆ្នាំដល់ ២០២៣ អាជីពរបស់សត្វពស់នឹងអភិវឌ្ឍយ៉ាងល្អ។ ក្នុងឆ្នាំនេះ ពស់ អាចនឹងទទួលរងនូវគ្រោះពីតារាដែលមានចិត្តអាក្រក់ ហើយមានមិត្តរួមការងារនិយាយនៅពីក្រោយខ្នង ប៉ុន្តែឲ្យតែរក្សាចម្ងាយពីអ្នកទាំងនោះ អ្នកនឹងអាចដោះស្រាយបញ្ហាបាន។

ម្សាញ់ ឆ្នាំ នេះ នឹង រឹងប៉ឹង ក្នុង ការ សម្រេចចិត្ត ព្រមទាំង ធ្វើការ វិនិច្ឆ័យ ក្នុង ការងារ ដែល អាច ឱ្យ អ្នក សម្រេច កិច្ចការ ដែល នៅ នឹង ដៃ បាន លឿន។ អ្នកត្រូវបានគេកោតសរសើរ និងទទួលស្គាល់ដោយមេកោយ ហើយបន្ទាប់ពីការវាយតម្លៃការការ អ្នកនឹងមានឱកាសឡើងប្រាក់ខែ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ម្សាញ់ ក្នុង ការ រកស៊ី នឹង អាច ជម្នះ គ្រប់ ឧបសគ្គ។ អ្នកនឹងសម្រេចបាននូវសមិទ្ធិផលដ៏អស្ចារ្យ និងការរីកចម្រើនក្នុងអាជីព ក្រោយពេលអត់ធ្មត់ និងប្រឹងជម្នះក្នុងរយៈពេលជួបឧបសគ្គ។

យ៉ាងណាក្ដី ម្សាញ់ មិនគួរបំពានច្បាប់ ឬធ្វើអ្វីឱ្យហួសព្រំដែនផ្លូវច្បាប់ក្នុងប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនឡើយ បើមិនដូច្នេះទេ អាជីវកម្មដែលធ្លាប់សាងអស់រយៈពេលជាច្រើនឆ្នាំនឹងគ្មានប្រយោជន៍អ្វីឡើយ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ស្នេហា

ពស់នៅលីវ អ្នកនឹងត្រូវបានទាក់ទាញចំណាប់អារម្មណ៍ដោយមនុស្សភេទផ្ទុយ។ ប្រសិនបើអ្នកចាប់ផ្តើមទំនាក់ទំនង ហើយអ្នកទាំងពីរចំណាយពេលច្រើនបន្តិចដើម្បីស្វែងយល់ចិត្តគ្នា នោះអាចនឹងឈានដល់ចំណងអាពាហ៍ពិពាហ៍។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែ សត្វពស់ភាគច្រើនមានភាពរហ័សរហួន និងមិនសូវចេះអត់ធ្មត់ អ្នកអាចបំផ្លាញទំនាក់ទំនងជាមួយដៃគូបានយ៉ាងងាយ។ អាស្រ័យហេតុនេះ ចូរប្រយ័ត្នចំពោះអត្តចរិតខ្លួនឯង។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

ចំពោះពស់ ដែលមានគូ ឬ រៀបការ ហើយ អាចកើតមាន ជម្លោះ ញឹកញាប់ លើ រឿង តូចតាច ក្នុង ឆ្នាំ នេះ ដែល នឹង ធ្វើឱ្យ អ្នក និង ដៃគូ អស់កម្លាំង ទាំង ផ្លូវកាយ និង ផ្លូវចិត្ត ។ ចូររំលត់កំហឹង ក្នុង ចិត្តឱ្យបាន ដើម្បី ការពារ បញ្ហា ប្រេះឆា។

ទ្រព្យសម្បត្តិ

ការ ព្យាករ ផ្នែក ហិរញ្ញវត្ថុ របស់ម្សាញ់ក្នុង ឆ្នាំ នេះ ល្អគួរសម ដែរ។ បុគ្គលិកការិយាល័យ នឹងមានឱកាសត្រូវបានគេកោតសរសើរចំពោះការខិតខំប្រឹងប្រែង មាន ការ ដំឡើង ប្រាក់ ខែ ហើយ អាចនឹង ទទួល បាន ប្រាក់ រង្វាន់ យ៉ាង ច្រើន នៅ ចុង ឆ្នាំ។

 

សត្វពស់ដែលកំពុងដំណើរការអាជីវកម្ម ឬក្នុងដំណាក់កាលចាប់ផ្តើមអាជីវកម្ម ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នឹងមានការបញ្ជាទិញកើនឡើង ហើយនៅក្នុងទីផ្សារក៏មានអតិថិជនស្គាល់យ៉ាងទូលាយ ដែលវានឹងធ្វើឱ្យប្រាក់ចំណូលរបស់អ្នកប្រសើរឡើង។

នៅឆ្នាំនេះ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ជាការល្អបំផុតសម្រាប់មនុស្សកើតឆ្នាំម្សាញ់ កុំព្យាយាមវិនិយោគទ្រង់ទ្រាយធំ ឬផែនការគ្រប់គ្រងហិរញ្ញវត្ថុ ប៉ុន្តែគួរជ្រើសរើសគម្រោងអភិរក្ស និងស្ថិរភាព។ កុំធ្វើការវិនិយោគដែលមានហានិភ័យខ្ពស់ ដើម្បីទទួលបានផលចំណេញច្រើន បើមិនដូច្នេះទេ វានឹងត្រូវបាត់បង់ទាំងស្រុងនូវប្រាក់បណ្តាក់ទុន។

សុខភាព

មនុស្សឆ្នាំម្សាញ់ ក្នុងឆ្នាំ២០២៣ សុខភាពមានស្ថេរភាព ប៉ុន្តែអាចត្រូវបានប៉ះពាល់ដោយជំងឺតូចៗមួយចំនួនដែរ។ ដូច្នេះ គួរតែ ហាត់ប្រាណ បន្ថែម ទៀត ដើម្បី ពង្រឹង សុខភាព និង ដើម្បី បញ្ចៀស ការឈឺថ្កាត់។

ក្រៅពីនោះពស់ មានភាពមមាញឹកខ្លាំង នាំឱ្យការហូបចុកមិនទៀងទាត់ ហើយថែមទាំងឧស្សាហ៍ចូលធ្វើការថែមម៉ោងទៀតផង។ ក្នុងរយៈពេលយូរ អ្នកអាចមានបញ្ហាក្រពះកាន់តែធ្ងន់ធ្ងរ។ ដូច្នេះពស់ចូរយកចិត្តទុកដាក់ចំពោះតុល្យភាពរវាងការងារនិងការសម្រាកឱ្យបានត្រឹមត្រូវ។

ចំពោះកុមារដែលកើតក្នុងឆ្នាំម្សាញ់ (២០១៣) មនុស្សធំ ត្រូវយកចិត្តទុកដាក់បន្ថែមទៀត មើលថែពួកគេឱ្យនៅឆ្ងាយពីទន្លេ និងបឹង ដើម្បីចៀសវាងគ្រោះថ្នាក់លង់ទឹក៕