ហោរាសាស្រ្ត

ចាប់ពី​ថ្ងៃ​នេះ​ទៅ​ឆ្នាំ​ទាំង​៧​ង៉ូ​វ​ហេង​ល្អ​ហូរ​មាស​ហូរ​ប្រាក់​ចូលមក

យោង តាម ការ ទស្សន៍ ទាយ របស់ គេហទំព័រ ហោរាសាស្ត្រ ចិន សែ ដែល ល្បី ឆុត បំផុត បាន បញ្ជាក់ ថា មហា ឆ្នាំ ទាំង ៧ មាន លាភ មានសំណាង ធំ ប្រគំ មាសប្រាក់ ហូរ ចាក់ ចូល ពេញ ផ្ទះ ចាប់ពី ថ្ងៃ នេះ ដល់៥ថ្ងៃក្រោយ ទៅ ហើយ ខ្សែជីវិត លោក អ្នក ត្រូវ ផ្លាស់ ប្ដូរ ទាំងស្រុង ខ្សែ វាសនា ភ្លឺ ចែងចាំង ដូច រស្មី ពណ្ណរាយ សម្ពាយ បុណ្យ ថា នឹង ត្រូវ រស់នៅ លើ គំនរ សម្បត្តិ មហាសាល ។


ឆ្នាំខាល ចាប់ពី ថ្ងៃ នេះ តទៅ ដួង រាសី របស់ លោក អ្នក ឡើង ខ្ពស់ត្រដែត មានជោគ មាន ជ័យ មាន សិរី សួស្តី បវរ មហាប្រសើរ ហើយ ដំណើរ ជីវិត មាន ភាព សុខដុម គាប់ប្រសើរ ណាស់ ។ លេខ សំណាង ២៦៩ បើ លោក អ្នក ធ្វើ កិច្ចការ អ្វី ក៏ រមែង ទទួល បាន ជោគជ័យ ភ្លាម ៗ ។ ចំណែក អ្នក ប្រកប របរ រកស៊ី ជួញដូរ មានការ ទិញ ចូល លក់ ចេញ ចំណេញ កប់ ក្តោង ។ រីឯ សម្ព័ន្ធភាព ស្នេហា ប្រុស ស្រី មាន តែ ភាព ផ្អែមល្ហែម ស្រស់ស្រាយ នឹង គ្នា ជា និច្ច ។


ឆ្នាំមមែ លេខ លាភ ១៦៧ ពណ៌ នាំ សំណាង លឿង ចាប់ពី ថ្ងៃ នេះ តទៅ ដល់៥ថ្ងៃក្រោយ ជា ពេលវេលា មាស មាន លាភ មាន ជ័យ មាន លុយ ចូល ហូរហៀរ ។ រាល់ ការងារ រក ទទួលទាន បាន ផល ចូល មក គ្រប់ ទិស ទី រីឯ អ្នក រកស៊ី ជួញដូរ វិញ កាក់កប កាន់តែ ខ្លាំង បើ មានការ បើកមុខ របរ ថ្មី ផង គឺ ពិតជា ល្អ បំផុត សម្រាប់ ឱកាស ពិសេស នេះ ។

ឆ្នាំឆ្លូវ លេខ នៃ លាភ សំណាង លេខ ៩១៩, ពណ៌ នាំ ហេង ពណ៌ ទឹកក្រូច ចាប់ពី ថ្ងៃនេះ តទៅ ដល់៥ថ្ងៃក្រោយ លោក អ្នកមាន លាភ មាន ជ័យ មាន លុយ ចូល ហូរហៀរ បើ លោក អ្នក ចង់ ធ្វើការ ដាក់ ទុន រកស៊ី ឬ ចរចា រឿង សំខាន់ អ្វីមួយ គឺជា ឱកាសល្អ បំផុត នឹង ទទួល បាន ផ្លែផ្កា តប មក វិញ ឥត គណនា ។ រីឯ បញ្ហា ស្នេហា គូ ស្វាមីភរិយា មាន តែ ភាព ស្រស់ស្រាយ និង ផ្អែមល្ហែម រកគ្នា ប្រពៃ ណាស់ ។


ឆ្នាំរោង រាសី ឡើង ខ្ពស់ត្រដែត ទទួល ជោគជ័យ លើ ការងារ ដ៏ ត្រចះត្រចង់ ។ លេខ សំណាង ២៤៧ ចាប់ពី ថ្ងៃនេះ ដល់៥ថ្ងៃក្រោយ ទៅ ដួង រាសី របស់ លោក អ្នក គាប់ប្រសើរ ខ្លាំង ណាស់ លោក អ្នក អាច សម្រុក ការងារ ឱ្យ ពេញដៃពេញជើង ព្រោះថា ផល ល្អ ៗ កំពុង រង់ចាំ ហុច ប្រយោជន៍ ឱ្យ ជា និច្ច ហើយ បើ ចង់ ចរចា ពី រឿង អ្វីមួយ ក៏ តែង ឆាប់ ត្រូវរ៉ូវ គ្នា ដែរ ។ អ្នក ប្រកប របរ រកស៊ី ជួញដូរ វិញ ការ ចេញ ធ្វើ ជំនួញ ទី ជិត ឆ្ងាយ មាន ភាព លូតលាស់ ទៅ មុខ ប្រសើរ ណាស់ ឯ ផល កម្រៃ ទៀត សោត ក៏ ចូល មក ហូរហៀរ ។ ចំណែក សម្ព័ន្ធភាព ស្នេហា ស្វាមីភរិយា កំលោះ ក្រមុំ មាន តែ ភាព ផ្អែម ល្អែ ម រកគ្នា ប្រពៃ ណាស់ ។

ឆ្នាំវក លាភ ធំ ចាំង ចូល ក្នុង ជីវិត មាន ហុងស៊ុយ ល្អ ង៉ូ វ ហេង ឡើង ខ្ពស់ សម្បូរ លុយ ចាយ និង មាសប្រាក់ ហូរ កាន់តែ ច្រើន ។ លេខ ហេង ៣៦៩ តាម ជើង លេខ បាន កំណត់ ថា អ្នក កើត ឆ្នាំ នេះ មាន លាភ មាន ជ័យ លុយ ធំ ចូល មក ហៀរ ដៃ ចាប់ ថ្ងៃនេះ តទៅ ដល់៥ថ្ងៃក្រោយ ដោយហេតុ ថា អ្នក កើត ឆ្នាំ នេះ គឺជា មនុស្ស ដែល មាន បញ្ញា វាងវៃ ប្រសព្វ ទាំង ការ លុយ វាងវៃ ទាំង ការងារ សព្វគ្រប់ បែប យ៉ាង ។

ឆ្នាំថោះ ចាប់ពី ថ្ងៃនេះ ដល់៥ថ្ងៃក្រោយ ទៅ ហុងស៊ុយ ល្អ មាន តែ ភាព ស្រស់ស្រាយ និង ស្នាមញញឹម ជា និច្ច ។ លេខ លាភ ១៦៨ លោក អ្នក ធ្វើ កិច្ចការ អ្វី រមែង ហុច ផ្លែផ្កា តប មក វិញ យ៉ាង គាប់ប្រសើរ ។ បើជា អ្នក ប្រកប របរ រកស៊ី ជួញដូរ វិញ ទោះ ចេញ ធ្វើ ជំនួញ ទី ជិត ទី ឆ្ងាយ មានការ លូតលាស់ ទៅ មុខជា និច្ច ទទួលផល កម្រៃ យ៉ាង ក្រាស់ក្រៃ គួរ ជាទី កក់ក្តៅ ។ ការ ធ្វើ ដំណើរ ទៅ ទី ជិត ឆ្ងាយ ជួប តែ សុខក្សេមក្សាន្ត ទាំង ពេល ទៅ និង ត្រឡប់ មក វិញ ។ រីឯ សម្ព័ន្ធភាព ស្នេហា ប្រុស ស្រី មាន តែ ការ យល់ចិត្ត គ្នា ល្អ ណាស់ ។

ឆ្នាំរកា ជោគជតារាសី ឡើង ខ្ពស់ត្រដែត លេខ នាំ សំណាង លេខ ២៦៩, ពណ៌ នាំ សំណាង ក្រហម ចាប់ពី ថ្ងៃ នេះ ដល់៥ថ្ងៃក្រោយ ទៅ លោក អ្នកមាន លាភ មាន ជ័យ មាន លុយ ចូល ហូរហៀរ បើ ចង់ ធ្វើការ ដាក់ ទុន រកស៊ី ឬ ចរចា រឿង សំខាន់ អ្វីមួយ គឺជា ឱកាសល្អ បំផុត ទទួល បាន ផ្លែផ្កា តប មក វិញ ឥត គណនា ។ រីឯ សម្ព័ន្ធភាព ស្នេហា គូ ស្វាមីភរិយា មាន តែ ភាព ស្រស់ស្រាយ និង ផ្អែមល្ហែម រកគ្នា ប្រពៃ ណាស់ ៕ សាន សា រិ ន