Breaking
Sat. Dec 9th, 2023

តើអ្នកធ្លាប់មាន អារម្មណ៍ មិន ល្អ ក្នុង វិជ្ជាជីវៈទេ? មិនថា ធ្វើការខ្លាំងប៉ុណ្ណា ប៉ុន្តែ នៅតែ ពុំ ទទួល បាន ប្រសិទ្ធភាព ពេញលេញ ឬ មិន ឃើញ លទ្ធផល អ្វី ជា ដុំ កំភួន សោះ។

ដូច្នេះ វា ប្រហែល ជាដល់ពេលមួយ ដែលត្រូវរកដំណោះស្រាយមក ជួយកែខៃ បញ្ហាទាំងនេះ ដូចជាដាក់លម្អ វត្ថុ ហុងស៊ុយ សម្រាប់ ជួយ អាជីពឲ្យកាន់តែល្អប្រសើរជាងមុន ស្របពេលការប៉ះតិចតួចនៃជំនឿហុងស៊ុយ នឹង ជួយ ផ្លាស់ប្តូរ អ្វីៗជុំវិញ យ៉ាង រលូន និង រហ័ស ជាង មុន។

១ រូបនាគ


នាគជានិមិត្តសញ្ញានៃភាពរុងរឿង និង សំណាង ល្អមានដល់អាជីព។ នាគ ក៏ តំណាង ឲ្យអំណាច និង ជោគជ័យ ហើយ អាច ជា ការ បន្ថែម ដ៏ អស្ចារ្យ ដល់ ការងារ របស់ អ្នក នៅ ផ្ទះ ឬ ការិយាល័យ។ ការ ដាក់ នាគ នៅក្នុងការិយាល័យ អាចជួយអ្នកឲ្យ ឈានទៅមុខក្នុងអាជីព និងនាំ មកនូវ ភាព សម្បូរបែប ផ្នែក ហិរញ្ញវត្ថុ ដល់ ជីវិត។ នាគ ក៏ ជា និមិត្តសញ្ញានៃការការពារដ៏ មាន ឥទ្ធិពល ទ្រព្យសម្បត្តិ កេរ្តិ៍ឈ្មោះ និង សិទ្ធិ អំណាច ហើយ ត្រូវបានគេជឿថាមានអំណាច អាថ៌កំបាំង ដែលនាំ មក នូវ សំណាងល្អ ដល់ ផ្ទះរបស់អ្នក។

២ ត្រីមាស

ផ្អែក តាម រឿង ព្រេងចិន បុរាណ បាន និយាយ ថា ត្រីមាស ជា និមិត្តរូប នៃ ការ ជម្នះ ឧបសគ្គ វា អាច ហែល ឡើង លើ ទ្រទ្រង់ ទឹក ជ្រោះខ្ពស់ៗ និងប្រែក្លាយទៅជា នាគបាន។ សូម ដាក់ ត្រី មាស នៅក្នុង ការិយាល័យ ឬកន្លែងធ្វើការរបស់អ្នក ព្រោះវាទាក់ទាញភាព ជោគជ័យ និងការទទួលស្គាល់ នានា។ ប្រសិនបើអ្នកជ្រើសរើសកែវ ចិញ្ចឹមត្រីតូចមួយនោះវាជួយឲ្យការងារដំណើរការល្អ ប៉ុន្តែ ប្រសិន បើ អ្នក មាន ផែនការ ល្អិតល្អន់ សម្រាប់ កែវ ចិញ្ចឹម ត្រី នោះត្រូវមានត្រីមាស៨ក្បាលជាមួយនឹងត្រីខ្មៅ១នៅក្នុងកែវ ដើម្បីជួយទាក់ទាញទ្រព្យសម្បត្តិ ចូលមក ក្នុង ជីវិត។ ប្រសិន បើការ មានត្រី សម្រាប់ សត្វ ចិញ្ចឹម មិនមែន ជា អ្វី ដែល អ្នក ចង់ បាន ឬ ខ្ជិល ថែទាំ អ្នក ក៏ អាច ជ្រើសរើស គំនូរ រូប ត្រី មាស ជំនួស ដូចគ្នា។

៣ សំពៅ នាគ

សំពៅ នាគ ជា និមិត្តសញ្ញា នៃ ទ្រព្យសម្បត្តិ ជា ជា មេដែកប្រាក់ ដ៏ សំខាន់ និង ជា អ្នក នាំ សំណាង ក្នុង ផ្នែក ហុងស៊ុយ។ អាជីពរបស់អ្នកក៏នឹងឃើញការ ផ្លាស់ប្ដូរ ជា វិជ្ជមាន ប្រសិនបើ ដាក់ សំពៅនាគ នៅលើតុធ្វើការ។ នេះ មាន ប្រយោជន៍ ខ្លាំង សម្រាប់ អ្នក ដែល ចង់ ពង្រីក អាជីវកម្ម ឲ្យកាន់ តែ រលូន ទៅ មុខ។ នៅពេលដាក់សំពៅ សូម ចងចាំ ថា ទិសដៅ របស់ សំពៅ គួរតែបែរមុខទៅខាងក្នុង ដោយ បង្ហាញ ថា សំពៅ កំពុង នាំ មក នូវ ទ្រព្យសម្បត្តិ និងលុយកាក់ ពីការធ្វើដំណើរទៅកាន់លំហ របស់អ្នក។

៤ រូបគំនូទឹកឬតំណាង ឲ្យ ធាតុទឹក

ទឹកហូរតែងតែ ផ្លាស់ប្តូរ ថាមពល និងជាប្រភពដ៏អស្ចារ្យដែលនាំមកនូវទ្រព្យសម្បត្តិ។ តាមក្បួនហុងស៊ុយបានណែនាំឲ្យមានទឹកដែលកំពុងរត់ ឬផ្លាស់ទីក្នុងកន្លែងធ្វើការរបស់អ្នក។ អ្នកអាចជ្រើសរើសដាក់ប្រភពទឹកហុងស៊ុយ នៅផ្នែកខាងជើងនៃការិយាល័យ ឬព្យួរផ្ទាំងគំនូរ នៃទន្លេហូរចូលមក ឬទឹកជ្រោះក៏បាន។

ដូចគ្នានឹងសំពៅនាគ ដែរ សូមចងចាំថា ទិសដៅនៃទឹកដែលហូរចូល មិនគួរមានការស្ទះ នៅតាមផ្លូវណាមួយឡើយ។ រឿងមួយទៀតដែលត្រូវចងចាំនោះគឺថា ទឹកនៅក្នុងផ្ទាំងគំនូរ ឬសិល្បៈជញ្ជាំង មិន គួរ នៅស្ងៀម ឬមិនគួរមានសញ្ញានៃព្យុះ ឬភាពចលាចលណាមួយឡើយ។ ប្រសិនបើអ្នកជ្រើសរើសប្រភពទឹកឬជាអាងមួយតាំងលើតុ ត្រូវប្រាកដថាអ្នក ផ្លាស់ប្តូរ ទឹកញឹកញាប់ ហើយរក្សាវាឲ្យ ស្អាតជានិច្ច។ ក្នុងករណី ដែល ប្រភព ទឹក កខ្វក់ សូមដកវាចេញពីការិយាល័យភ្លាមៗ ហើយ នាំ វត្ថុថ្មីមក ជំនួស វិញ៕

By daily

Related Post

×

Like us on Facebook