Uncategorized

គួរដឹងក៏ល្អ! មន្ត្រីថៃព្រមា ន អាហារពេលព្រឹក២ប្រភេទពលរដ្ឋថៃញ៉ាំរាល់ថ្ងៃគ្រេា ះថ្នាក់ខ្លាំងសម្រាប់សុខភាព

ក្រសួងសុខាភិបាលថៃ ស្នើរឱ្យពលរដ្ឋចៀសវាងការទទួលទាន Pa Thong Ko ឬឆាវខ្វៃ និងតែទឹកកកថៃនៅពេលព្រឹក​ដែលជាអាហារកំពុងពេញនិយមបំផុត ព្រោះវាអាចផ្ដល់ថាមពលច្រើនប៉ះពាល់សុខភាព នេះបើផ្អែកតាមការឱ្យដឹងពីChannelnewsasia កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៣។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការណែនាំនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពីអាហារពេញនិយម២នេះ ត្រូវបានជាប់ចំណាត់ថ្នាក់កំពូលទាំង១០នៅលើTasteAtlas ដែលជាវេបផ្សាយវាយតម្លៃមុខម្ហូបល្បីៗលើពិភពលោក។ កាលពីខែកុម្ភៈកន្លងមក នៅក្នុងTasteAtlas បានចាត់ទុក Pa Thong Ko ឬឆាវខ្វៃ ជាអាហារពេញនិយមចំណាត់ថ្នាក់លេខ៥ ខណៈតែទឹកកកជាប់ចំណាត់ថ្នាក់លេខ៧។ ជាហេតុធ្វើឱ្យអាហារ២មុខនេះ កាន់តែមានការពេញនិយមខ្លាំងសម្រាប់ប្រជាជនថៃញ៉ាំជាអាហារពេលព្រឹក និយមញ៉ាំជាឆាខ្វៃជាមួយទឹកដោះគោផ្អែមៗ កាហ្វេ តែផ្អែមៗជាដើម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកវេជ្ជបណ្ឌិត Suwanchai Wattanayingcharoenchai អគ្គនាយកនៃនាយកដ្ឋានសុខភាពថៃបាននិយាយថា ដើម្បីទទួលទានអាហារពេលព្រឹកដែលមានសុខភាពល្អ គួរតែចៀសវាងអាហាររហ័ស(Fast food) ដែលផ្តល់ថាមពលច្រើនពេក ឬត្រូវចៀនម្តងហើយម្តងទៀត ដូចជា Pa Thong Ko(ឆាខ្វៃ) ជាមួយទឹកដោះគោខាប់ផ្អែម និងតែទឹកកកថៃជាដើម។ ក្នុងឆាខ្វៃមួយគូ ទម្ងន់៣០ក្រាម ត្រូវបានគេឱ្យដឹងថា មានកាឡូរី១៣២kcal និងមានកាបូអ៊ីដ្រាត១២ក្រាម និងខ្លាញ់៨ក្រាម។ វាជាអាហារសម្រន់ និងស័ក្តិសមរបស់អ្នកដែលត្រូវការបង្កើតថាមពលច្រើន ទោះបីជាយ៉ាងណា វា​មិន​ស័ក្តិសម​សម្រាប់​អ្នក​ដែល​មានជំងឺ​ក្រពេញ​ទីរ៉ូអ៊ីត​លើស​ទម្ងន់ និង​លើស​សម្ពាធ​ឈាម​ទេ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

លោកពន្យល់បន្តថា ឆាខ្វៃក៏ត្រូវបានចៀនជាមួយខ្លាញ់កែច្នៃចៀនដដែលៗច្រើនដង ជាហេតុនាំឱ្យកើតជំងឺមហារីកបានផងដែរ។ តែ​ទឹកកក​ថៃ​ក៏​អាច​នាំ​ឲ្យ​មាន​បញ្ហា​សុខភាព​ដែរ លោកបាននិយាយថា ២០០មីលីលីត្រនៃតែទឹកកកថៃមានកាបូអ៊ីដ្រាត ៦៩ក្រាម ខ្លាញ់១៥ក្រាម និងស្ករ ៥៣ក្រាម ប្រហែល១៣ស្លាបព្រាកាហ្វេ ហើយអាចផលិតបាន៤៣០កាឡូរី។ ក្នុង១ថ្ងៃ មនុស្សមិនគួរទទួលទានស្ករលើសពី២ស្លាបព្រាកាហ្វេឡើយ។ ការទទួលទានតែផ្អែមៗនេះញឹកញាប់ អាចប្រឈមនឹងជំងឺទឹកនោមផ្អែម មហារីក លើសសម្ពាធឈាម ជំងឺធាត់ ដា​ ច់សរសៃឈាមបេះដូង និងដា ច់សរសៃឈាមខួរក្បាលជាដើម៕