ហោរាសាស្រ្ត

គួរដឹងក៏ល្អ! ក្នុងឆ្នាំ២០២៣នេះ ឆ្នាំថោះ ប្រឈមនឹងរឿងទាំងនេះ

នាត្រីមាសទី១ ដើមឆ្នាំ២០២៣នេះ សម្រាប់មនុស្សកើតក្នុងឆ្នាំ “ថោះ” រាសីហាក់ធ្លាក់ចុះជាងចុងឆ្នាំមុន ដោយសារតែភាពជោគជ័យលើអាជីព ឬរបរជំនួញ មិនងាយកើតមានទាល់តែសោះ ឬបើកើតមានហើយ វាបានត្រឹមពេលខ្លីប៉ុណ្ណោះ។

គួរប្រយ័ត្នចំពោះមនុស្សធ្វើការជាមួយ ឬអ្នកទើបស្គាល់គ្នាថ្មី។ មិត្តរួមការងាររបស់អ្នកកំពុងច្រណែន និន្ទា និងរកវិធីផ្ដួលជើងអ្នកឱ្យដួល តាមដែលគេអាចធ្វើបាន។ នៅកន្លែងធ្វើការ ហាក់ទទួលភាពឯកា ព្រោះតែមិត្តរួមការងារ មិនសហការ។ យ៉ាងណាមិញ ក្នុង រយៈពេល នេះ បើ ត្រូវ ធ្វើការ ជាមួយ មនុស្ស អ្នកទាំងនោះ ឬមួយក្រុម ធំ ត្រូវរៀន ធ្វើចិត្តឱ្យស្ងប់ កុំជះកំហឹងតាមកំហល់ ទើបបញ្ហាមិនរីកធំ។

ចូរដឹងថា រាសីរបស់អ្នក មិនសមប្រកបនោះទេ ក្នុងកំលុងពេលនេះ ព្រោះអ្នកទទួលរងសម្ពាធច្រើនមិនថា ការរកស៊ីជួញដូរ អាជីព ឬជីវភាពឡើយ។ ប្រាក់កាស ត្រូវចំណាយច្រើនជាងចំណូល ឯបំណុលក៏ជំពាក់ជំពិនមិនទាន់ចប់។ ចំណែកការលក់ដូរតូចធំ មិនសូវមានចំណូលនោះទេ។

ដោយឡែកជីវិតគ្រួសារ ជួបជុំគ្នាល្អហើយ ប៉ុន្តែបែរជាមិនសូវជិតស្និទ្ធគ្នាទៅវិញ។ ឯរឿងស្នេហា ត្រជាក់មិនត្រជាក់ ក្ដៅមិនក្ដៅ ឬហៅបានថា ស្នេហាគ្មានរសជាតិ។

ចូរ ទៅធ្វើ បុណ្យ ចែកទាន ជាមួយ ក្រុមការងារ ឬ មិត្តភក្តិ ឬសមាជិក គ្រួសារ នៅមណ្ឌលកុមារកំព្រា នោះទើបបង្កើនសំណាង និងកាត់គ្រោះអាក្រក់ បន្ថែមសិរីសួស្ដីទ្វេដង៕