Breaking
Sat. Dec 9th, 2023

ឆ្នាំខាល ជាឆ្នាំសំណាងមួយក្នុងចំណោមឆ្នាំកំពូលសំណាង នៅដើមឆ្នាំ២០២៣ ព្រោះអ្នក នឹងកើនទ្រព្យសម្បត្តិទ្វេដង។ អាជីពទំនងជាអាចឡើងឋានៈ ឬប្ដូរតួនាទីល្អជាងមុន ចំណែក ជំនួញជួញដូរ លុយកាក់ហូរ ចូលល្អប្រពៃ។ កិច្ចការអ្វីដែលអ្នកធ្វើ ស្គាល់តែភាពរុងរឿង រីកចម្រើន ដាក់ចុះដុះឡើង គួរជាទីគាប់ចិត្ត។

ដើមឆ្នាំ២០២៣ ឆ្នាំខាល នៅ ក្នុងអាជីពតូច ធំ នឹងមនុស្សតាមជួយយឹតយោង ជ្រោមជ្រែង សព្វគ្រប់ បែប យ៉ាង។ មិនថាអ្នកទៅទីណា សេចក្ដីសុខ សុវត្ថិភាព នឹងកើតមានគ្រប់ពេល។

ចំពោះប្ដីប្រពន្ធមានភាពល្អូកល្អឺនគ្នាល្អណាស់ ពុំមានឧបសគ្គអ្វីរារាំងជីវិតគូឡើយ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកនៅលីវ ការចាប់ផ្ដើមពេលនេះ អាចបង្កឱ្យមានការឈឺចាប់ពេលខាងមុខ។ ដូច្នេះកុំទាន់សម្រេចចិត្តមានគូពេលនេះឱ្យសោះ។

ដោយឡែកផ្នែកសុខភាព អ្នកនឹងមានបញ្ហាឆ្អឹង ប្រព័ន្ធឈាម និងការឈឺចាប់ខ្លួនប្រាណ។ ដើម្បីបង្ការបញ្ហាធំ គួរតែចូលគេងឱ្យបានឆាប់ បើមិនដូច្នោះទេភាពអស់កម្លាំង នឹងបង្ករោគធ្ងន់។

ទោះជាយ៉ាងណាក្ដី អ្នកអាចបង្កើនសំណាងខ្លួនឯង ដោយព្យាយាមធ្វើសមាធិនៅព្រះវិហារ ព្រោះនឹងជួយឱ្យអ្នកជួបតែរឿងល្អៗ៕

By daily

Related Post

×

Like us on Facebook