ប្រទេសចិន មានវប្បធម៌ចំណាស់ និងជំនឿដ៏យូរលង់ពាក់ព័ន្ធនឹងហុងស៊ុយលេខនព្វន្ដ។ យោងតាមក្នុងក្បួនហុងស៊ុយ លេខអាចនាំសំណាង ក៏អាចនាំស៊យ ប្រសិនជ្រើសរើសប្រើមិនត្រឹមត្រូវ។ ដូច្នេះទើបបានជាពេលបើកជំនួញជួញដូរ ឬរៀបចំពិធីមង្គលនានា គេតែងតែចៀសវាងលេខទាំងពីរដូចខាងក្រោម។
លេខ ៤
ខណៈ ប្រទេសជាច្រើនចាត់ទុក លេខ ៤ ជាលេខ សំណាង នៅ ក្នុង ប្រទេស ចិនឯណោះវិញ លេខនេះជា លេខ ចង្រៃ បំផុត ព្រោះសូរសព្ទរបស់ វា ត្រូវ គ្នា នឹង ពាក្យ ដែល មាន ន័យ ថា ”ស្លាប់” ។
រឿងដ៏គួរគួរឱ្យចាប់អារម្មណ៍ ប្រសិនបើអ្នកធ្វើដំណើរទៅប្រទេសចិន អ្នកនឹងសម្គាល់ឃើញថា កម្រមានជណ្តើរយន្តដែលមានលេខ ៤ ណាស់។ សូម្បីលេខបន្ទប់សណ្ឋាគារ លេខផ្ទះ លេខទូរសព្ទ ឬលេខផ្លូវជាដើម សុទ្ធសឹងចៀសវាងលេខ ៤ ជានិច្ច។
លេខ ៤ មិនត្រឹមតែស៊យ ពេលវានៅតែឯងប៉ុណ្ណោះទេ សូម្បីបញ្ចូលជាមួយលេខផ្សេង ក៏អាចទាញលេខនោះឱ្យទៅជាអពមង្គលតាមដែរ ដូចជាលេខ ១៤, ២៤, ៣៤ ៤០,…៤៤ ជាដើម។
លេខ ៣
ថ្វីត្បិត គេចាត់ទុកវាជាលេខស៊យ ប៉ុន្តែលេខ ៣ ក៏អាចជាលេខសំណាងផងដែរ អាស្រ័យលើស្ថានភាព និងការប្រើប្រាស់។ យ៉ាងណាក្ដី ប្រសិនជូនអំណោយដល់មិត្តភក្តិ ឬគូស្វាមីភរិយា គេកម្រប្រើលេខ ៣ ភ្ជាប់ជាមួយអំណោយនោះខ្លាំងណាស់ ព្រោះសំឡេងរបស់វា ស្រដៀងនឹងពាក្យដែលមានន័យថា “ចែកផ្លូវ” ឬ “បែកបាក់” ៕