នៅដើមឆ្នាំ២០២៣នេះ ការងារ អាជីព ពាណិជ្ជកម្ម និងភាពជោគជ័យ ចំពោះមនុស្សឆ្នាំ “ជូត” អាចត្រូវបានរួមតូចជាងមុន។ ឆ្នាំ ២០២៣ អ្នកកើតឆ្នាំជូតអាចមានអារម្មណ៍ចុះខ្សោយ ហើយថែមទាំងជួបប្រទះនឹងការថប់បារម្ភរយៈពេលខ្លីផងដែរ។
នៅកន្លែងការងារ ទំនួលខុសត្រូវនឹងកើនធំជាងពេលណាៗទាំងអស់ ដោយសារថ្នាក់ដឹកនាំ ឬអ្នកត្រូវផ្លាស់ប្តូរក្រុមការងារ។ ប៉ុន្តែបើទ្រាំនឿយហត់បន្តិច ឱកាស ឈាន មុខនៅ មិន ឆ្ងាយ នោះ ទេ។
រីឯការគ្រប់គ្រងហិរញ្ញវត្ថុ នឹងប្រព្រឹត្តទៅដូចការរំពឹងទុក។ ប៉ុន្តែអ្នកត្រូវតែមានចម្លើយច្បាស់លាស់ និងគោលដៅជាក់លាក់ ទើបប្រាក់កាក់អាចនៅក្នុងកាបូបបានយូរ។
ចំពោះស្នេហា សំដៅដល់អ្នកនៅលីវ បើ អ្នកកំពុងមានចិត្តលើគេ ហើយគេក៏មានចិត្តលើអ្នកដែរ គួរចាប់ផ្ដើមពេលនេះទៅ។
ដោយឡែកសុខភាពវិញ រាងកាយត្រូវការសម្រាកច្រើន ដូច្នេះត្រូវសាកថ្មវាឱ្យពេញ។ ក្រៅពីនោះ ចូរប្រយ័ត្នជំងឺធាត់ដែលបណ្ដាលមកពីធ្វើការច្រើនជ្រុល។
យ៉ាងណាមិញ អ្នកក៏អាចបង្កើនសំណាង ឱ្យខ្លួនឯងបាន ប្រសិនបើអ្នកចេះផ្តល់ ការ ឧបត្ថម្ភ ដល់ កុមារ ដែល បាត់បង់ជម្រក ឬក្មេងកំព្រា៕