ហោរាសាស្រ្ត

គប្បីត្រូវដឹង ដើមឈើ​៤​ប្រភេទ​គួរ​ដាំ​នៅ​ទិស​ទាំង​៤ ​ជួយ​លើករាសី​នាំ​លាភ​សំណាង​ដល់​ម្ចាស់ផ្ទះ

មាន បងប្អូន ជា ច្រើន ពិតជា ចង់ ដឹង ណាស់ ថា តើ គួរតែ ជ្រើសរើស ដើមឈើ ប្រភេទ ណាយ កមក ដាំ នៅ ក្នុង បរិវេណ ផ្ទះ ?


បើ តាម ក្បួន ហោរាសាស្ត្រ ដើមឈើ ខ្លះ ដាំ ទៅ នឹង នាំទុក្ខ ភ័យ នាំ ជំងឺ ដ ង្កា ត់ ដល់ គ្រួសារ រកស៊ី មិន ឡើង ឯ ដើម ឈើ ខ្លះ ទៀត ដាំ ទៅ នាំ លាភ សំណាង នាំ ឱ្យ កាក់កប ក្នុង មុខរបរ និង នាំ ឱ្យ សុខ សប្បាយ ក្នុង សង្គម គ្រួសារ ។

ខាងក្រោម នេះ ជាដើម ឈើ ៤ ប្រភេទ ដែល លោក អ្នក គួរ យក មក ដាំ នៅ ក្នុង ទិស ទាំង ៤ នៃ បរិវេណ ផ្ទះ របស់ លោក អ្នក ។


១- ទិស ខាងជើងៈ គួរ ដាំ ដើម ឫស្សី ជួយ ឲ្យ រកស៊ី ចេះ តែ កាក់កប មាន លាភ មានយស បាន ឡើង តំណែង និង តំណាង ឱ្យ ភាព រុងរឿង ក្នុង គ្រួសារ ។

២- ទិស ខាងត្បូង ដាំ ដើម ដូង ដើម្បី ជួយ ឲ្យ សង្គម ក្រុម គ្រួសារ មាន សុខភាព មាំមួន ជួយ កម្ចាត់ ទុក្ខ ភ័យ ដែល កើត អំពី ផ្លូវ ងងឹត មាន អាប ធ្មប់ ព្រាយ បិសាច ជាដើម និង នាំ មក នូវ ថាមពល ល្អ ដល់ សមាជិកគ្រួសារ ។


៣- ទិស ខាងកើត ដាំ ដើម មៀននៅ មុខ ផ្ទះ នឹង ជួយ កម្ចាត់ គ្រោះ ឧបទ្រពចង្រៃ ការពារ រឿង ក្ដីក្ដាំ ការពារ រឿង អសោចិ៍ និង បញ្ចៀស មនុស្ស នាំ ភ័យ ចូល មក ក្នុងផ្ទះ ។ លើស ពី នេះ ទៀត ដើម មៀន តំណាង ឱ្យ រកស៊ី មានបាន មាន លុយ ចូល ផ្ទះ ហូរហៀរ ។



៤- ទិស ខាង លិ ចៈ ដាំ ដើម ក្រូច ទោះជា ក្រូច អ្វី ក៏ ដោយ នឹង ជួយ ការពារ កូនចៅ ព្រមទាំង ខ្លួនឯង ជា អ្នក ដាំ ឱ្យ សុខ សប្បាយ ការពារ បញ្ចៀស ជំងឺ ដ ង្កា ត់ ផ្សេង ៗ និង ជួយ រឹតចំណង មេត្រីភាព ទាំង មនុស្ស នៅ ក្នុង គ្រួសារ និង មនុស្ស ទូទៅ ចូល ចិត្ត ស្រឡាញ់ រាប់អាន ៕